ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ដេវីដ ​ឆាណាយ​វា​ដាក់​ពន្ធនា​គារ​៣ឆ្នាំ ពិន័យ​ប្រាក់​៦លាន​រៀល​

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​បានលើក​យកសំណុំ​រឿង​របស់​លោក​ដេវីដ ឆាណាយ​វា និង​បក្ខពួក​ជាប់​ពាក់ព័ន្ធហិ.ង្សា​​ដោយ​ចេតនា​(វាយ​លើ​អ្នកកាសែត)​​ មក​ប្រកាស​សាល​ក្រម កាលពី​វេលា​ម៉ោង​២និង៣០នាទី​រសៀល​ថ្ងៃទី​២៧ មិថុនា​ ២០១៣ ដោយ​សម្រេច​ផ្តន្ទាទោស​លោក​ដេវីដ​ ឆាយណាវា​ ដាក់​ពន្ធនាគារ​៣ឆ្នាំ

​រាជ​ធានី​ភ្នំពេញ ​៖ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​បានលើក​យកសំណុំ​រឿង​របស់​លោក​ដេវីដ ឆាណាយ​វា និង​បក្ខពួក​ជាប់​ពាក់ព័ន្ធហិង្សា​​ដោយ​ចេតនា​(វាយ​លើ​អ្នកកាសែត)​​ មក​ប្រកាស​សាល​ក្រម កាលពី​វេលា​ម៉ោង​២និង៣០នាទី​រសៀល​ថ្ងៃទី​២៧ មិថុនា​ ២០១៣ ដោយ​សម្រេច​ផ្តន្ទាទោស​លោក​ដេវីដ​ ឆាយណាវា​ ដាក់​ពន្ធនាគារ​៣ឆ្នាំ និង​ពិន័យ​ប្រាក់​៦លានរៀល​ ចំណែក​បក្ស​ពួក​២នាក់​ទៀត លោក​យាន ស៊ី​ណា​ អតីត​រដ្ឋ​លេខា​ធិកា​រ​ក្រសួ​ង​​យុត្តិ​​ធម៌​ដែល​រត់​គេច​ខ្លួន​ ដាក់​ពន្ធនាគារ​២ឆ្នាំ គិត​ពី​ថ្ងៃចាប់​ខ្លួន និង​បង់​ប្រាក់​៤លាន​រៀល និ​ងឈ្មោះ​ប្រាក់ អូ​ហ្វី​ ដាក់​ពន្ធនាគារ​២ឆ្នាំ ពិន័យ​ប្រាក់​៤លានរៀល ។

ក្រោយ​ពី​បញ្ចប់​សាលក្រម​រួច​ លោក​ដេវី​ដ​ ឆាណាយវា​ នឹង​ដាក់​ពាក្យប្តឹង​បន្តទៅ​ឧទ្ធរណ៍ដោយ​យល់ថាសាល​ក្រម​នេះ​មិន​យុត្តិ​ធម៌ ។ ​គួរ​រំលឹក​ថា​លោក​ដេវី​ដ​ ឆាយណា​វា និង​ប្រាក់​ អូ​ហ្វី​ ត្រូវបាន​​សមត្ថកិច្ច​ឃាត់​ខ្លួន​តាំង​ពី​ថ្ងៃកើត​ហេតុ ដោយ​ឡែក​លោក​យាន ស៊ី​ណារត់​គេច​ខ្លួន​បាត់ ។

សូមបញ្ជាក់ថា លោកស្រី​ចាំង ​ស៊ី​ណាត ​ចៅ​ក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​ ​កាល​​ពី​ថ្ងៃទី​២៤ មិថុនា ​បាន​លើក​សំណុំ​រឿង​​​​ព្រហ្ម​ទណ្ឌ​​ទាក់​ទិន​នឹងការ​​វាយ​ដំ​ទៅ​លើ​​អ្នក​ កាសែត​ដែល​ជា​អំពើ​ហិង្សា​ដោ​យ​ចេតនា​​​ ហើយ​​ស្ថាន​ទម្ងន់​ទោស​នេះ ​​ដែល​​មានជន​ជាប់​​ចោទ​ឈ្មោះ​ដេវី​​ដ​​ ឆាណាយ​វា ​​ភេទប្រុស ​និង​ឈ្មោះ​ប្រាក់​ អូ ហ្វី ភេទ​ប្រុស អាយុ​​២២​ឆ្នាំ ​ដែល​ជា​ក្មួយ​​ត្រូវ​បាន​នាំ​​មក​កាន់​​​សវនាការ​​ដើម្បី​​សួរ​ដេញ​ដោល​​នៅ ​​ចំពោះ​មុខ​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា​​រង​លោក​ជេត ​ខេមរា ​។ ចំណែក​​ឈ្មោះ​យ៉ាន ស៊ីណា ​អតីត​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​មិន​មាន​វត្ត​មាន​​នៅ​ក្នុង​ សវនាការ​នោះ​ទេ ពី​ព្រោះ​ជន​រូបនោះ​បាន​​រត់​គេច​ខ្លួន​​​​ក្រោយ​ថ្ងៃ​កើត​ហេតុ ។ ​

ការ​សួរ​ដេញ​ដោល​​នៅ​ក្នុង​សវនាការ​បាន​ប្រើ​​ពេល​​​អស់​​ជាង​៣​ម៉ោង ដោយ​មាន​ការ​ចាក់​​​​​​មើល​​​វីដេ​អូ​ឃ្លីប​ស្តី​ពី​អំពើ​​ហិង្សា​ដែល​ជន​ ជាប់ចោទ​បាន​វាយ​ដំ​ទៅ​លើ​​អ្នក​កាសែត​​ ។ បន្ទាប់​ពី​សួរ​ដេញ​ដោល​រួច​មក​ ចៅ​ក្រម​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​បាន​​ប្រកាស​ពន្យារ​ពេល​ប្រកាស​សាល ​ក្រម​លើ​សំ​ណុំ​រឿង​ក្រុម​ដេវីដ ឆាណាយ​វា វា​យ​អ្នក​កាសែត​​នៅ ថ្ងៃទី​​២៧ មិថុនា ​ខាងមុខ ។ មុន​ពេល​សវនា​ការ​ នៅ​ចំពោះ​ម​ុខ​អង្គ​សវនា​ការ​ ជន​ជាប់ចោទ​បាន​ទាម​ទារ​ឱ្យ​តុលា​ការ​អនុ​ញ្ញាត​ឱ្យ​មានការ​ថត​​វី​​ដេ​អូ​​ ​​ចាក់​ផ្សាយ​​​តាម​ស្ថានីយ​​ទូរ​​ទស្សន៍​​ និង​សារព័ត៌​មាន​ជាតិ​ដែល​បាន​​​ចុះ​ផ្សាយ​​ ឬ​បានចាក់​ផ្សាយ​រូបភាព​ដែល​ក្រុម​របស់​​ខ្លួន​បាន​​ធ្វើ​សកម្មភាព​ កាលពី​យប់ថ្ងៃ​ទី​១៩ មីនា​ ​​​ឆ្នាំ​២០១៣ ​កន្លង​មក​ ។