ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​២៦​វត្ត​បាន​ផ្តល់​អំណោយ​ជូន​ដល់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ក្នុង​ជំនួយ​កាកបាទក្រហម

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​ចំនួន ១.៥៧០.០០០ រៀល ជា​អំណោយ​បាន​មក​ពី​ការ​ចូលរួម ពី​ព្រះសង្ឃ​ចំនួន​២៦​វត្ត ក្នុងស្រុក​ព្រៃ​នប់ បាន​ផ្តល់​ជូន​ដល់​រដ្ឋបាល…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​ចំនួន ១.៥៧០.០០០ រៀល ជា​អំណោយ​បាន​មក​ពី​ការ​ចូលរួម ពី​ព្រះសង្ឃ​ចំនួន​២៦​វត្ត ក្នុងស្រុក​ព្រៃ​នប់ បាន​ផ្តល់​ជូន​ដល់​រដ្ឋបាល ស្រុក​ព្រៃ​នប់ ក្នុង​ជំនួយ​កាកបាទក្រហម ស្រុក សម្រាប់​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ផ្សេង​ៗ ។ អំណោយ​ទាំងនេះ​បាន​ធ្វើ​ពិធី​ប្រគល់ នៅ​ក្នុង​វត្ត​វាល​មាស ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ចូលរួម​ទទួល​ពី​លោកស្រី​នាយក​រដ្ឋបាល តំណាង​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ លោក​មេឃុំ និង​មានការ​និមន្ត​ចូលរួម​ប្រគល់​ពី​ព្រះ​គ្រូ​ចៅអធិការ​គ្រប់​វត្ត​ទាំង​២៦​វត្ត​។

ព្រះ​តេជគុណ ឈឹ​ម យុ​ត ព្រះ​អនុ​គុណ​ស្រុក​ព្រៃ​នប់ បាន​មាន​ស​ង្ឈ​ដីកា​ថា អំណោយ​ទាំងនេះ​បាន​មក​ពី​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត ជិត​ឆ្ងាយ ប្រគេន​ដល់​ព្រះ​ស​ង្ឈ​គ្រប់​វត្ត ហើយ​ព្រះសង្ឃ​បាន​ផ្តល់​ជូន​បន្ត​ដល់​កាកបាទ ក្រហម តាម​រយៈ​រដ្ឋបាល​ស្រុក សម្រាប់​ជួយ​ដល់​ជន​ក្រីក្រ ជន​ងាយ​រង​គ្រោះ ក្មេង​កំព្រា ចាស់ជរា​គ្នាន​ទីពឹង និង​ផ្សេង​ៗ​ទៀត​តាម​ការងារ​កាកបាទក្រហម ដោយ​មិន​ប្រកានពូជសាសន៍ ពណ៌​សប្បុរ និន្នាការ​នយោបាយ​ឡើយ​។

ព្រះ​តេជគុណ​បាន​បន្ថែម​ថា អំណោយ​ទាំងអស់​រួម​មាន បឡុង​ចំនួន​១៤​សម្រាប់ អង្ករ​ចំនួន​១៣​បាវ​កន្លះ មី​ចំ​នួ​៣០​កេស ត្រីខកំប៉ុង​១៨​យួរ ទឹកត្រី​១៩​យួរ ទឹកស៊ីអ៊ីវ​២៣​យួរ ប្រេងឆា​ធំ​២​ដប តូច​១​ដប សៀង​៣​ធុង ប៊ី​ចេ​ង​៣​គីឡូក្រាម ទឹកដោះគោ​ខាប់​៩​កំប៉ុង ទឹកក្រូច ទឹក​ផ្លែរ​ឈើ​១០​កេស ទឹកបរិសុទ្ធ​១៣​យួរ ស្ករស​៩​គីឡូក្រាម មុង​ជ្រលក់​ថ្នាំ​ចំនួន​៩ និង​ថវិកា​ចំនួន​១.៥៧០.០០០ រៀល​។ លោកស្រី វ៉ាល់ ច័ន​ន្ទ​វ​លក្ខណ៍ នាយក​រដ្ឋបាល​សាលាស្រុក បាន​ពាំនាំ​ការ​ថ្លែង​អំណរ​អរ​ព្រះ​គុណ​ពី​លោក សរ កក្កដា អភិបាលស្រុក ដល់​ព្រះសង្ឃ​គ្រប់​វត្ត និង​ពុទ្ធ​បរិ​ស​ទ័​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​អាណាចក្រ មាន​បច្ច័យ គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ធំ​នេះ ដល់​រដ្ឋបាល​ស្រុក សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​តាម​រយៈ កាកបាទក្រហមកម្ពុជា​៕


https://www.youtube.com/watch?v=tD72ffrEjpY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ