ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​​​ក្រោន​, ណា​​ហ្គា​​​ខប​, ក្រសួង​​​ការ​​​ពារ​​​ជាតិ​ និង​​​អគ្គ​​​លេខា​​​ធិការ​​​ដ្ឋាន​​​ព្រឹទ្ធ​​​សភា​ ទទួល​​​បាន​​​1​​​ពិន្ទុ​​​ម្នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្នុង​ចំណោម​ក្រុម​បាល់​ទាត់​ទាំង​៤​ដែល​បាន​ធ្វើ​ការ​ប្រកួត​នៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ទី​២៦​ មិថុនា​ ក្នុង​ព្រឹត្តិ​ការណ៍​ដណ្តើម​ពាន​រង្វាន់​ Metfone Cambodian League 2013 នោះ​មាន​ឱកាស​រក​បាន​ត្រឹម​តែ​១ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​ ធ្វើ​ឱ្យ​ទីតាំង​ដែល​ពួក​គេ​ត្រូវ​ឈរ​ជើង​គឺ​ស្ថិត​នៅ​កន្លែង​ដដែល​រៀងៗ​ខ្លួន​ ។

ក្រុម​ភ្នំពេញ​ក្រោន​ និង​ក្រុម​ណាហ្គា​ខប​ ជួប​គ្នា​លើក​នេះ​មិន​មាន​ក្រុម​ណា​មាន​លទ្ធ​ភាព​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា​បាន​សម្រេច​ឡើយ​ ចប់​ការ​ប្រកួត​ក្រុម​ទាំង​២​ទទួល​បាន​លទ្ធ​ផល​ស្មើ​គ្នា​០-០ ។ ក្រុម​ភ្នំពេញ​ក្រោន​ ពេល​នេះ​លេង​បាន​១៦​ប្រកួត​ ឈ្នះ​៨​ ស្មើ​៥​ ចាញ់​៣​ មាន​២៩​ពិន្ទុ​ ស្ថិត​នៅ​លេខ​រៀង​ទី៣​ នៃ​តារាង​ ។ រីឯ​ក្រុម​ណាហ្គា​ខប​ វិញ​ លេង​បាន​១៦​ប្រកួត​ដូច​គ្នា​ ឈ្នះ​៦​ ស្មើ​៧​ ចាញ់​៣​​ មាន​២៥​ពិន្ទុ​ កំពុង​តែ​បារម្ភ​ពី​ការ​ខ្ទាត​ចេញ​ពី​ក្នុង​ក្រុម​កំពូល​តារាង​ទាំង​៤​ខ្លាំង​ណាស់​ ។

​នៅ​លើ​សមរភូមិ​វាល​ស្មៅក្នុង​ថ្ងៃ​ដដែល​ ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រុម​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​ ទទួល​បាន​លទ្ធ​​ផល​ស្មើ​គ្នា​ ១-១ ។ ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ មាន​ឱកាស​រក​បាន​១គ្រាប់​នាំ​មុខ​មុន​ ដោយ​កីឡា​ករ​ ភួង​ សុខ​សា​ណា​ ពាក់​អាវ​លេខ​២១​ នៅ​នាទី​ទី​៤៤​ ចំណែក​ឯ​ក្រុម​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា​វិញ​ រក​​បាន​១​គ្រាប់​សង​វិញ​ ដោយ​កីឡា​ករ​ ឈឹម​​ សីហា​ ពាក់​អាវ​លេខ​២៥​ នៅ​នាទី​ទី​៥៧​ ។

ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ ពេល​នេះ​លេង​បាន​១៥​ប្រកួត​ ឈ្នះ​៤​ ស្មើ​៦​ ចាញ់​៥​ មាន​១៨​ពិន្ទុ​ ស្ថិត​នៅ​លេខ​រៀង​ទី៨​ ក្នុង​តារាង​ ។​ រីឯ​ក្រុម​ព្រឹទ្ធ​សភា​វិញ​ លេង​បាន​១៦​ប្រកួត​ មិន​ទាន់​ស្គាល់​ឈ្នះ​ម្តង​ណា​ឡើយ​ ក្នុង​នោះ​ស្មើ​២​ ចាញ់​១៤​ មាន​២ពិន្ទុ​ ស្ថិត​នៅ​បាត​តារាង​ ៕​