ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​ជើង​ខ្លាំង​កម្ពុជា​​4​​រូប​​​បង្ហាញ​​សាច់​​ដុំ​​លើ​រេញ​​រាជ​​បុត្រ​​អង្គរ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​នៅ​លើ​សង្វៀន​រាជ​​​បុត្រ​​​អង្គរ​របស់​​ស្ថានីយ​​ទូរ​ទស្សន៍​បាយ័ន​ ស្ថិតក្នុង​បរិវេណ​ Beeline Arena ជ្រោយចង្វា​​ នា​ថ្ងៃ​សុក្រ​ទី​២៨​ មិថុនា ​នេះ ​មាន​ការ​​ប្រកួត​រវាងគូ​អន្តរជាតិ​ចំនួន​៤គូ​ទៀតហើយ ។​ការ​ប្រកួត​សម្រាប់​​​ខែ​នេះ​ត្រូវគេមើល​ឃើញ​ថា ​ជា​​ព្រឹត្តិ​​ការណ៍​ធំ​កម្រ​កើត​​មាន​ដោយ​សារ​តែកីឡាករ​ដែលតំណាង​ឱ្យ​កម្ពុជា​គឺសុទ្ធ​​តែជាជើង​ខ្លាំង និង​ល្បី​ឈ្មោះ​ដែល​ត្រូវ​គេ​ប្រដូច​​​ជា​ខ្លា​កំណាច​នៅ​ក្នុង​​ពិភព​ប្រដាល់ ។

រាជ​ធានីភ្នំពេញ ​៖ ​នៅ​លើ​សង្វៀន​រាជ​​​បុត្រ​​​អង្គរ​របស់​​ស្ថានីយ​​ទូរ​ទស្សន៍​បាយ័ន​ ស្ថិតក្នុង​បរិវេណ​ Beeline Arena ជ្រោយចង្វា​​ នា​ថ្ងៃ​សុក្រ​ទី​២៨​ មិថុនា ​នេះ ​មាន​ការ​​ប្រកួត​រវាងគូ​អន្តរជាតិ​ចំនួន​៤គូ​ទៀតហើយ ។​ការ​ប្រកួត​សម្រាប់​​​ខែ​នេះ​ត្រូវគេមើល​ឃើញ​ថា ​ជា​​ព្រឹត្តិ​​ការណ៍​ធំ​កម្រ​កើត​​មាន​ដោយ​សារ​តែកីឡាករ​ដែលតំណាង​ឱ្យ​កម្ពុជា​គឺសុទ្ធ​​តែជាជើង​ខ្លាំង និង​ល្បី​ឈ្មោះ​ដែល​ត្រូវ​គេ​ប្រដូច​​​ជា​ខ្លា​កំណាច​នៅ​ក្នុង​​ពិភព​ប្រដាល់ ។

គូ​អន្តរ​ជាត​ិទី​១​ កីឡាករ​កម្ពុជា​ ចាន់​ រតនា ​ឡើង​សង្វៀន​​បើ​កឆាក​​​​ប្រកួត​ជាមួយ​កីឡាករ Sebastien Billard ជាជន​ជាតិ​បារាំង សម្រាប់​ស្វាគមន៍​ដល់​អ្នក​ទស្សនា​ ។ ​ជើងចាស់​​ ចាន់ រតនា ត្រូវ​គេ​ជឿ​ថា ​មាន​សមត្ថ​​​ភាព​អាច​ទប់​នឹងភាព​ខ្លាំង​របស់​ដៃ​គូ​បាន​​ដោយ​សារ​តែ​ក្នុង​ពិភព​ប្រដាល់​គេជា​ដៃ​គូ​របស់​កែវ ​រំចង់ ​និងមាន​ស្នៀត​ក្បាច់​គុន​ខម ព្រម​ទាំង​​ល្បុក្ក​តោ​គួរ​ឱ្យ​សរ​សើរ ​។ ​ទោះបី​ជា​​យ៉ាងណា ​គេ​មិន​​​ទាន់​​ប្រាកដ​ទាំង​ស្រុងថា ​ជើង​ខ្លាំងជន​ជាតិ​បារាំង​Sebastien Billard ក្លាយ​ជាអ្នក​ចាញ់​ក្រោម​ដៃ​ចាន់ រតនា ​នោះ​ទេ​​ ខណៈ​អ្នក​​ដែល​យល់​​ថា ​ចាន់ រតនា ​​ជា​​អ្នក​ចាញ់​ក្រោម​ដៃ​របស់​​កីឡាករ​ជន​ជាតិ​​បារាំង​ក៏​មាន​សន្ទ​ស្សន៍​ច្រើន​​គួរសម ​។

​គូអន្តរជាទិ​ទី​២ ​កីឡា​ករ​កម្ពុជា​ឯម ខ្លឹម​ខ្មៅ ​​​​​​​​​​​ប៉ះ​ជា​មួយ​កីឡាករ​ជន​ជាតិ​អីុ​ស្រា​អែល​ Shuki ដែល​​ល្បី​ថា​បាន​ទទួល​ការ​ហ្វឹក​ហាត់​ច្រើន មុន​ពេល​ឆ្លង​ដែន​មក​ដល់​កម្ពុជា ​។ សម្រាប់​គូ​នេះ​​ គេ​មិន​​អាច​ប៉ាន់ស្មាន​​ពីលទ្ធផល​បាន​ទេ ​ក្នុងពេល​ដែល​ប្រវត្តិ​​​​​​​​របស់​កីឡាករជាតិ​​អីុ​ស្រាអែល​រូប​នេះ​​​នៅ​មិន​ទាន់​​មានការលាត​ត្រដាង​រហូត​មក​ទល់​ពេល​នេះ ។ សម្រាប់​គូ​នេះ​គេនៅ​តែ​ជឿ​ថា កីឡា​ករ​​​ឯម ខ្លឹម​​ខ្មៅ​​ ​​នឹងទទួល​បាន​ជោគ​ជ័យ​ ប៉ុន្តែ​​បើ​ឱ្យ​មា​ន​ការ​​​ជឿ​ជាក់​១០០%​ គឺ​ពុំមាន​ឡើយ ។ គូ​អន្តរជាត​ិ​ទី​៣ កីឡាករ​កម្ពុជា កែវ ​រំចង់ ​​ប៉ះជា​មួយ​កីឡាករ​ Luca មក​ពីប្រទេស​អី​ុ​តាលី​​ ​​​​មានការ​សន្និ​ដ្ឋាន​រួច​ជា​ស្រេច​ថា ​កីឡា​ករ​រូប​នេះ​នឹងឈ្នះ​ដោយ​មិន​លំបាក ។ ​

ការ​​យល់​​ឃើញ​បែប​នេះ​​ដោយ​សារ​តែ​កន្លងមក​​គេ​ឃើញ​​​​​កីឡា​ករកែវ រំចង់ ឡើង​​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​​បា​យ័ន​​​ម្តង​ៗ​គឺកម្រ​​ឃើញ​ចាញ់ណាស់ ។ ស្រប​​គ្នា​ដែល​កែវ រំចង់​ ជាកំពូលកីឡាករ​មួយ​រូប​ផង ទើប​គេ​ជឿ​​ថា​កីឡាករ​ជន​ជាតិ​អីុ​​តាលី​ពិតជា​ពិបាក​ស៊ី​កីឡា​​ករ​កម្ពុជា​រូប​នេះ​​ ​។ យ៉ាងណា​ក៏​ដោយ​ ​គេ​ម​ិន​​​ជឿ​ថា​ កែវ រំចង់​ ទទួល​ជ័យ​ជម្នះ​ក្នុង​​រូប​ភាព​ចម្រូង​ចម្រាស​ ដូចកាល​ដែលគេ​ឡើង​​សង្វៀន​​ប្រកួត​​ជា​មួយ​កីឡា​ករ​​​​ថៃ Jetsada ហើយត្រូវ​​កីឡាករ​នេះស​ម្តែង​ការ​តវ៉ា​នៅ​កណ្តាល​ឆាក​​​នោះ​​​ឡើយ ។​

សម្រាប់​គូ​អន្តរ​ជាតិ​​ចុង​ក្រោយ​ គឺការប្រកួត​រវាងកីឡាក​រ​កម្ពុជា​ផល សោភ័ណ្ឌ ​​និង​កីឡា​ករ​ចិន​ ArHua ។ តាម​​អ្នក​រៀប​ចំ​នៅ​​សង្វៀន​បាយ័ន​អះ​អាង​ថា ​កីឡា​ករ​ចិន​ដែល​ជា​ដៃ​គូ​របស់​ផល​ សោភ័ណ្ឌ ​គឺជា​​កីឡា​ករ​ខ្លាំង​​​​មួយ​រូប ​ដែល​មាន​ប្រវត្តិ​​ផ្តួល​ដៃ​គូ​ជា​​ជើង​ខ្លាំងៗ ឱ្យ​បាក់​ស្បាត​​ច្រើន​លើក​រួច​មក​ហើយ ។ អីុចឹង​​ហើយ ទើបការ​ប្រកួត​រវាង​គូនេះ ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​​កីឡាករ​ផល សោ​ភ័ណ្ឌ ដើម្បី​ចង់​ដឹងថា ​តើ​គេ​អាច​ដណ្តើម​​ប្រវត្តិ​សាស្ត្រ​ជោគ​ជ័យ​​របស់​ខ្លួន​បាន​ឬមិន​បាន​ ។
ចាំមើល​​មើល៍! តើ​ក្នុង​ចំណោម​កីឡា​ករ​ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​៤​រូប ​កីឡា​ករ​រូប​ណា​​ នឹង​ទទួល​បាន​ជោគ​ជ័យនៅ​លើ​សង្វៀន​រាជបុត្រ​អង្គរ​សម្រាប់​ខែ​នេះ ?