ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហុង ណារ៉ា អតីត​ចាងហ្វាង​កាសែត​ «កម្ពុជា​ថ្ងៃនេះ» ត្រូវ​បាន​នាំ​ខ្លួនមក​សាកសួរបន្ថែម​ពី​បទ​រំលោ.ភ​លើ​សេចក្តី​ទុកចិត្ត និងក្លែង​ឯកសារ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកហុង ណារ៉ា អតីត​ចាង​ហ្វាងកាសែត «កម្ពុជាថ្ងៃនេះ» ត្រូវ​បាននាំខ្លួន​មក​សាកសួរ​បន្ថែម​​ពីបទរំលោ.ភ​សេចក្តី​ទុក​ចិត្ត​ និង​ក្លែង​ឯក​សារ​​ កាល​ពីព្រឹកថ្ងៃទី​២៧ មិថុនា ២០១៣ ។ ការ​សាកសួរ​នេះ​ ត្រូវ​បាន​ជន​ជាប់​ចោទ​រូបនេះ​បាន​បញ្ជាក់​ថា រូប​គាត់​ត្រូវ​បាន​សាកសួរ​​ដោយព្រះ​រាជ​អាជ្ញា​រង និងចៅក្រម​​ស៊ើបអង្កេត​​ទាក់​ទង​នឹង​ដើម​បណ្តឹង​ប្រមាណ​ជិត​១០នាក់​

រាជធានីភ្នំពេញ ៖ លោកហុង ណារ៉ា អតីត​ចាង​ហ្វាងកាសែត «កម្ពុជាថ្ងៃនេះ» ត្រូវ​បាននាំខ្លួន​មក​សាកសួរ​បន្ថែម​​ពីបទរំលោភ​សេចក្តី​ទុក​ចិត្ត​ និង​ក្លែង​ឯក​សារ​​ កាល​ពីព្រឹកថ្ងៃទី​២៧ មិថុនា ២០១៣ ។ ការ​សាកសួរ​នេះ​ ត្រូវ​បាន​ជន​ជាប់​ចោទ​រូបនេះ​បាន​បញ្ជាក់​ថា រូប​គាត់​ត្រូវ​បាន​សាកសួរ​​ដោយព្រះ​រាជ​អាជ្ញា​រង និងចៅក្រម​​ស៊ើបអង្កេត​​ទាក់​ទង​នឹង​ដើម​បណ្តឹង​ប្រមាណ​ជិត​១០នាក់​ផ្សេង​ទៀត​ ក្រៅ​ពី​​លោក​នួន សុន ​ជាដើម​បណ្តឹង​ក្នុង​រឿងនេះ ដោយ​បាន​ដាក់ពាក្យប្តឹង​ថា ជនជាប់ចោទ​បាន​រំលោភ​​លើ​សេចក្តី​ទុក​ចិត្ត​ទាក់​ទង​នឹង​លុយ​​​ប្រមាណ​ជាង២០ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ភាគ​ហ៊ុន​​រកស៊ី​ចូលគ្នា​ទិញ-​លក់​រថយន្ត ។

លោកហុង​ ណារ៉ា អាយុ​៤០​ឆ្នាំ ត្រូវ​បាន​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន និង​បញ្ចូល​ទៅ​សាលា​ដំបូង​​រាជធានីភ្នំពេញនៅ​ដើម​ខែ​មិថុនា ​នា​ឆ្នាំ​២០១៣នេះ ក្រោយ​មក​ត្រូវ​បានចោទ​ប្រកាន់​​ពីបទ​ «រំលោភ​​លើ​សេចក្តី​ទុក​ចិត្ត​​ និងក្លែងឯកសារ» តែ​ការ​ចូល​ខ្លួន​មក​បំភ្លឺ​​នេះ គឺបំភ្លឺទៅលើ​ការ​ដាក់បន្ទុក​​ក្នុង​សំណុំ​រឿង​​ដែលមាន​ដើម​បណ្តឹង​ថ្មី​ ដែល​ទើប​​តែ​ចេញ​មុខ​ដាក់​ពាក្យប្តឹង​​ជនជាប់​ចោទ ។ ស្ថិត​ក្នុង​​សម្លៀក​បំពាក់​​ជា​អ្នកទោស​​ លោកហុង ​ណារ៉ា បាននិយាយថា ​គាត់​ត្រូវ​បាន​នាំ​ចូល​ក្នុង​បន្ទប់​របស់​លោក​ព្រះ​រាជ​​អាជ្ញា​រង​​ម្នាក់ ដើម្បី​សាកសួរបន្ថែម​ ព្រោះ​បាន​មនុស្ស​ប្រមាណ​​ជិត​១០នាក់ ដែលធ្លាប់​រកស៊ី​​លក់-ទិញ​​រថយន្ត​​ជាមួយគ្នា​​បាន​ដាក់​ពាក្យ​​​ប្តឹង​​គាត់​​ក្រោយពេល​​បាត់​រូបគាត់​​មិន​ឃើញ​មុខ​ គឺ​នៅក្រោយ​​ពេល​គាត់​​​ត្រូវ​បាន​​​​ចាប់ខ្លួន​​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស ៕