ខេត្តក្រចេះ៖ នគរបាលស្រុកចិត្របុរីកាលពីព្រឹកថ្ងៃទី២៧ មិថុនា ២០១៣ បានបញ្ជូនខ្លួនជនជាប់សង្ស័យ៣នាក់ និងរថយន្ត១គ្រឿងទៅកាន់សាលាដំបូងខេត្ត ក្រោយពីជនសង្ស័យទាំងបីនាក់នេះត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួននៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយជាប់ពាក់ព័ន្ធ ពីបទសមគំនិតក្នុងអំពើចោរកម្មលួចគោអ្នកស្រក។
អធិការនគរបាលស្រុកចិត្របុរីបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៣នាក់គឺត្រូវសមត្ថកិច្ចស្ទាក់ចាប់ឃាត់បាននៅកន្លែងផ្សេងគ្នា ក្នុងថ្ថៃតែមួយនៅក្នុងស្រុកចិត្របុរី ក្រោយពីកម្លាំងទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាម្ចាស់គោរួចមក។
ប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ ១.ឈ្មោះអូច ចាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ជាម្ចាស់រថយន្ត ២.ឈ្មោះម៉ាន អូន ភេទប្រុស អាយុ៣១ឆ្នាំ ជាព្រូឡាន ទាំង២នាក់មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ៣.ឈ្មោះរឿន ភារឹទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅឃុំដារ ស្រុកចិត្របុរី៕
ចែករំលែកព័តមាននេះ