ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​ខេត្ត​ព្រះ​វិហារជិត​៧០០​នាក់​​បើក​យុទ្ធ​នា​ការ​ឃោសនា​រក​សំឡេងឆ្នោត​ (មាន​វី​ដេ​អូ​ឃ្លីប​)

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ គណ​បក្ស​ប្រជា​ជន​​ខេត្ត​ព្រះ​វិហារ​នា​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៣ នេះ​បាន​បើក​យុទ្ធ​នា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​​ទៅ​តាម​គ្រប់​គោ​ល​ដៅ​​ទូទាំង​ខេត្ត​ដោយ​មាន​សមា​ជិក​ សមា​ជិកា​ចូល​រួម​ចំនួន​ជិត​៧០០​នាក់​ មក​ពី​​៤៩​ឃុំ​ ២សង្កាត់​ ៧​ស្រុក និង​១​ក្រុង ។ ក្នុង​យុទ្ធ​នា​ការ​ឃោសនា​នោះ​គេ​សង្កេត​ឃើញ​​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ពាក់​អាវ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​​កាន់​បដា​ពាក្យ​ស្លោក​ដែល​សរ​សេរ​ថា «ដង្ហែ​តាម​គោល​នយោ​បាយ​គណ​បក្ស​»។

នៅទូទាំងខេត្ត​ព្រះ​វិហារ​មាន​​គណ​បក្ស​ចំនួន​៥​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៣នេះ គេ​ពុំ​បាន​ឃើញ​គណ​បក្ស​ដទៃក្នុង​ចំណោម​គណ​បក្ស​ទាំង​៥​ហែ​ក្បួន​ឃោសនាទេ គឺ​គេ​សង្កេត​ឃើញ​មាន​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប៉ុណ្ណោះ​​ ​។