ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៥ម៉ឺននាក់​​ដង្ហែ​ក្បួន​ឃោសនា​ដំបូង​​​នៅ​បន្ទាយ​មានជ័យ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​៖ ថ្នាក់​ដឹកនាំ និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៥ម៉ឺននាក់​ បាន​​ជួប​ជុំ​គ្នា​ដង្ហែ​ក្បួន​ឃោសនា​រក​សំ​ឡេង​ឆ្នោត​ នាព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ ដែល​ជាថ្ងៃ​ដំបូង​នៃ​យុ​ទ្ធនាការ​ឃោសនារក​សំឡេង​ឆ្នោត ដោយមាន​ស្រុក​៧ និង​ក្រុង​២ ។

លោក​ទ្រី ណារិន អភិបាល​​ខេត្ត​បាន​មាន​ប្រសាន៍​ថា​នៅ​​ព្រឹក​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ សម្រាប់​​ខេត្ត​បន្ទាយ​មានជ័យមាន​សមាជិក សមាជិកា​ជាង​៥ម៉ឺននាក់​ ដោយ​មាន​លើក​បដា​ស្លាក​​គណបក្ស​ប្រជា​ជន អម​ដោយ​​ក្បួន​រថ​យន្ត​​ និង​ម៉ូតូ​ហែ​ហម​ជា​ច្រើន​គ្រឿង ។ លោក​បន្តថា ការ​ដង្ហែ​ក្បួន​នេះ​សម្រាប់​ស្រុក​ណា​ គឺ​ធ្វើ​នៅ​ស្រុក​នោះ​តែ​ម្តង​។

ដោយឡែក​សម្រាប់​ក្រុង​ប៉ោយ​ប៉ែត​វិញ លោក​ង៉ោ ម៉េង​ជ្រួន​ អភិបាល​ក្រុង​បាន​ប្រាប់​ឱ្យ​ដឹងថា នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាកា​រ​ឃោសនា​រក​សំ​ឡេង​ឆ្នោតនេះ ថ្នាក់​ដឹកនាំ និង​ សមាជិក សមាជិកា​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជាជាង​៥០០០នាក់ ក៏​បាន​ដង្ហែ​ក្បួន​ឃោសនា​ផងដែរ ។