ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​គណបក្សប្រជាជកម្ពុជា​ខណ្ឌដូនពេញ​ចាប់​ផ្តើមយុទ្ធនា​ការ​​ឃោសនាបោះឆ្នោត​​​ហើយ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​សមា​ជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ដូន​ពេញមានចំនួន​១០០០នាក់, រថយន្ត​ចំនួន​៤០គ្រឿង និង​ម៉ូតូ​ចំនួន​១០០គ្រឿង​ ​នៅ​វេលា​ម៉ោង​៧ និង​៣០​ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ នេះ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​មជ្ឈ​មណ្ឌល​សន្និសីទ​ និង​ពិព័រណ៍​កោះពេជ្រ ។

បន្ទាប់​ពី​ជួប​ជុំ​គ្នា​រួច ក៏​បាន​ចាប់​​ផ្តើមហែ​ចេញពី​កោះពេជ្រ​តាមបណ្តោយ​វិថី​ព្រះ​ស៊ីសុវត្ថិ ឆ្ពោះ​ទៅ​រង្វង់​មូល​ជ្រោយ​ចង្វា និង​បន្តហែ​ទៅជុំវិញ​ភូមិសាស្ត្រ​​ក្នុង​ខណ្ឌ​ដូន​ពេញ ហើយ​ត្រលប់​មកវិញ​គឺជួប​ជុំ​គ្នា​នៅ​រមណីយដ្ឋានវត្ត​ភ្នំ​មាន​ការប្រគំ​តន្ត្រី និងធ្វើ​មី​ទ្ទិញ​​ឃោស​នា​​​ ដើម្បី​ផ្សព្វ​ផ្សាយ​​គោលនយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជាជូន​សមាជិកសមាជិកា​ និងប្រជាពលរដ្ឋ​​ ​​ ។

ដោយ​ឡែក​​​ សមា​ជិក​ សមាជិការបស់​គណបក្ស​​សង្គ្រោះ​ជាតិ​មាន​ចំនួន​​៣០០០នាក់ ក៏​បានប្រមូល​ផ្តុំគ្នា​​ដែរ នៅទី​លានប្រជា​ធិប​តេយ្យក្នុង​សង្កាត់​វត្តភ្នំ​ និងតាមបណ្តា​ខណ្ឌទាំង៩ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ជូន​សមា​ជិក សមាជិកា​ និង​ប្រជាពលរដ្ឋផង​ដែរ ​៕​