ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សម្លា.ប់​ក្នុង​រថយន្ត​រួច​ដុត​ប៉ង​បំបាត់​ភស្តុ​តាង

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរសម្នាក់​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​បា.ញ់​សម្លា.ប់​នៅក្នុង​រថយន្ត រួច​បើក​រថយន្ត​យក​មក​ដុត​នៅ​ផ្លូវ​លំ​ក្រាល​បេតុង​ក្នុង​ភូមិ​បត្តាជី​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦ មិថុនា ។ ក្រោយ​ពី​ដុត​រថយន្ត​ឱ្យ​ឆេះ​ហើយ​ ទើប​ជន​មិន​ស្គាល់​មុខបាន​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ ទោះ​បី​ជា​យ៉ាង​ណា​ អ្នក​ភូមិ​បាន​នាំគ្នា​ជួយ​ពន្លត់ និង​អូស​សព​ជនរង​គ្រោះ​ចេញ​ពី​

ខេត្ត​កណ្តាល​ ៖ បុរសម្នាក់​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅក្នុង​រថយន្ត រួច​បើក​រថយន្ត​យក​មក​ដុត​នៅ​ផ្លូវ​លំ​ក្រាល​បេតុង​ក្នុង​ភូមិ​បត្តាជី​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦ មិថុនា ។ ក្រោយ​ពី​ដុត​រថយន្ត​ឱ្យ​ឆេះ​ហើយ​ ទើប​ជន​មិន​ស្គាល់​មុខបាន​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ ទោះ​បី​ជា​យ៉ាង​ណា​ អ្នក​ភូមិ​បាន​នាំគ្នា​ជួយ​ពន្លត់ និង​អូស​សព​ជនរង​គ្រោះ​ចេញ​ពី​ក្នុង​​រថយន្ត​ភ្លាមៗ​ដែរ​ ។​

​រថ​យន្ត​ខាង​លើ​ម៉ាក​កាមរី​ ពណ៌​ត្រី​ឆ្លូញ​​ ពាក់​ស្លាក​លេខ​ 2D-5388 ចំណែក​ជន​រង​គ្រោះ​នៅ​ក្នុង​រថ​យន្ត​មាន​អាយុ​ប្រហែល​២៦​ឆ្នាំ​។ តាម​ប្រភព​ព័ត៌​មាន​ជុំ​វិញ​ហេតុ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា​ មុន​ដំបូង​គេ​ឃើញ​រថ​យន្ត​ខាង​លើ​បើក​ចូល​មក​តាម​ផ្លូវ​ក្រាល​បេតុង​ក្នុង​ភូមិ​​បត្តា​ជី​ សង្កាត់​ព្រែក​ហូរ​ ហើយ​ឈប់​នៅ​ចំណុច​ដែល​ស្ងាត់ ។​ ពេល​នោះ​គេ​ឃើញ​បុរស​ម្នាក់​បើក​ទ្វារ​រថយន្ត​ចេញ​មក​ ហើយ​ដុត​រថយន្ត​នោះតែ​ម្តង​ ។​ តាម​ប្រភព​ព័ត៌​មាន​បាន​បន្ត​ថា​ ស្រប​ពេល​ដែល​ជន​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ បាន​ដុត​រថយន្ត​ឱ្យ​ឆេះ​ហើយ​នោះ​ ក៏​មាន​ជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​មក​ដល់​ ហើយ​ជន​ដែល​ដុត​រថយន្ត​នោះ​ ក៏​បាន​ឡើង​ជិះ​ទៅ​ជាមួយ​គេច​ខ្លួន​បាត់​ទៅ ។​ ទោះ​បី​ជា​បែប​ណា​ រថយន្ត​នោះ​មិន​ទាន់​ឆេះ​សន្ធោ​សន្ធៅ​នៅ​ឡើយ​ ក៏​ត្រូវបាន​អ្នក​ភូមិ​នាំ​គ្នា​ពន្លត់​ទាន់ ។​

សព​បុរស​ដែល​ស្លាប់​ក្នុង​រថយន្ត​នោះ​ត្រូវ​បាន​គេ​អូស​ចេញ​ពី​រថយន្ត​ និងបាន​សន្និដ្ឋាន​ថា​ បុរស​រូប​នេះ​ត្រូវ​បាន​បាញ់​​នៅ​កន្លែង​ផ្សេង​ ព្រោះ​ពួក​គេ​មិន​បាន​ឮ​ស្នូរ​កាំ​ភ្លើង​នៅ​កន្លែង​កើត​ហេតុ​ទេ ។​ តាម​ការពិនិត្យ​របស់​សមត្ថ​កិច្ច​ប៉ូលិស​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​បាញ់​ដោយ​កាំ​ភ្លើង​ខ្លី​១គ្រាប់​ចំ​ក្បាល​ពី​ក្រោយ​ធ្លាយ និង​ជា​ការ​បាញ់​យ៉ាង​ជិតបំផុត​ ​មាន​ន័យ​ថា​ទាំង​ជន​រង​គ្រោះ​ និង​ជន​ដៃ​ដល់​ជា​មនុស្ស​ស្គាល់​គ្នា ហើយ​ជិះ​រថយន្ត​ជា​មួយ​គ្នា ។​

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ទៀត​ថា​ តាម​រយៈ​ស្លាក​លេខ​រថ​យន្ត​របស់​ជន​រង​គ្រោះ​ ត្រូ​វ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ គឺ​ឈ្មោះ​ ជាង​ ចិត្ត​ អាយុ​២៦​ឆ្នាំ​ ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ស៊ី​ម៉ងត៍​មួយ​ និង​ជា​អ្នក​ប្រមូល​ទូ​ទាត់​លុយ​តាម​ដេ​ប៉ូ​លក់​គ្រឿង​សំណង់​ ។ មន្ត្រី​ប៉ូលិស​កំពុង​ធ្វើ​កោ​សល្យ​វិច័យ​សព​ និង​មិន​ទាន់​ឱ្យ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ។ ទោះ​បី​ជា​បែប​ណា​ ការ​ស្គាល់​អត្ត​សញ្ញាណ​​ជន​រង​គ្រោះ​ គឺ​ជា​ពន្លឺ​ក្នុង​ការ​វែក​មុខ​ឃាត​ករ​ដ៏​សាហាវ​នេះ​ ៕