ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេ​ច​ហ៊ុន សែន បាន​អញ្ជើ​ញ​ជាអធិបតី​ក្នុង​ពិធី​បើក​យុ​ទ្ធ​នា​ការ​ឃោសនារក​សំ​ឡេង​ឆ្នោត​​នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ នៅ​ថ្ងៃទី​២៧ មិថុនា ​នេះ ​គឺ​ជា​ថ្ងៃដំបូង​នៃ​យុទ្ធនាការ​ឃោសនា​រក​សំ​ឡេង​ឆ្នោត​ជ្រើសរើស​តំ​ណាង​ រាស្ត្រ​ អាណត្តិ​ទី​៥ ដោ​យឡែក​សម្រាប់​​​គណ​បក្ស​ប្រជាជន​កម្ពុជា​បានប្រារព្ធ​ពិធី​បើក​យុ​ទ្ធ​នា​ការ​ឃោសនា​នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ​ នា​វេលា​ម៉ោ​ង​៧និង​៣០​នាទី​ព្រឹក​ ក្រោមកា​រអញ្ជើញ​ចូល​រួ​ម​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្តេច​ទាំង​បី និង​សមាជិក​សមាជិកា​ជាច្រើនកុះ​ករ​។

បន្ទាប់​ពី​ចប់​កម្មវិធី​​លោក​កែប ជុ​តិ​មា​ ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជាប្រចាំ​រាជធានី​ភ្នំ​ពេញ​ អម​ដំ​ណើរ​ដោយ​អភិបាល​រាជធានី​ភ្នំ​ពេញ និង​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំ​ពេញ​នឹង​អញ្ជើញ​ទៅ​ទទួល​ទង់​បក្ស​ ពី​​សម្តេច​ទាំង​បី​​ ហើយ​ដឹក​នាំ​សមាជិក​ សមាជិកាបក្ស​នៅ​រាជធានី​​ជាង​២ម៉ឺន​នាក់​ដង្ហែ​ក្បួន​ចេញ​ពី​កោះ​ពេជ្រ​ដើ​ម្បី​រក​សំ​ឡេង​ឆ្នោត ។

គួ​រ​បញ្ជាក់​ថាក្រុម​ការងារ​សកម្មជន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​រៀបចំ​តុប​តែង​ឆាក​យ៉ា​ងសស្រាក់​សស្រាំ ​ដោយមាន​ចង​ផ្កា​ លើក​បដា​ ពាក្យ​ស្លោក ឡូ​ហ្គោ​ កាលពី​វេលា​រសៀល​ថ្ងៃទី​២៦ មិថុនា​​ នៅ​មជ្ឍ​មណ្ឌល​កោះ​ពេជ្រ​ ដើម្បី​ធ្វើ​មី​ទ្ទិញ​មុននឹង​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត ។