ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមដីកាកោះ​របស់សាលាដំបូងរាជធានី​ភ្នំពេញ​ លោក កឹម សុខា ​នឹងចូលទៅតុលាការ​នៅព្រឹកនេះ

11 ឆ្នាំ មុន

តាមដីកាកោះ​របស់សាលាដំបូងរាជធានី​ភ្នំពេញ​ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា ​នឹងត្រូវចូលទៅកាន់តុលាការ​នៅព្រឹកថ្ងៃទី២៧ មិថុនា ២០១៣​ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញាធ្វើការសាក​សួរ​ តាមពាក្យបណ្តឹងរបស់លោក ជុំ ម៉ី ​និងអតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយចំនួនទៀត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។

កោះសន្តិភាពមិនទាន់​អាចទាក់ទងលោក កឹម សុខា​ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ប៉ុន្តែបើតាមមន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​

តាមដីកាកោះ​របស់សាលាដំបូងរាជធានី​ភ្នំពេញ​ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា ​នឹងត្រូវចូលទៅកាន់តុលាការ​នៅព្រឹកថ្ងៃទី២៧ មិថុនា ២០១៣​ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញាធ្វើការសាក​សួរ​ តាមពាក្យបណ្តឹងរបស់លោក ជុំ ម៉ី ​និងអតីតជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយចំនួនទៀត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។

កោះសន្តិភាពមិនទាន់​អាចទាក់ទងលោក កឹម សុខា​ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ប៉ុន្តែបើតាមមន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បាន​​បា្រប់ប្រព័ន្ឋផ្សព្វផ្សាយ​មួយចំនួនកាលពីដើមសបា្តហ៏​នេះថា លោក កឹម សុខា ​ទំនងជាពុំមានវត្តមាន​​នៅសាលាដំបូងរាជធានី​ភ្នំពេញតាមដីកាកោះនោះទេ ​ពីព្រោះ លោក កឹម សុខា​ ពុំមានពេលវេលានិងជាប់រវល់ចុះតាមមូលដ្ឋាន ។

គួរបញ្ចាក់ថា ​លោក កឹម សុខា ​ត្រូវបានលោក ជុំ ម៉ី ​និងអតីតជនរងគ្រោះ​ក្នុងរបបខ្មែរ​ក្រហមមួយ​ចំនួនទៀត​ តាមរយៈមេធាវីរបស់ខ្លួន​បានដាក់ពាក្យបណ្តឹងប្រឆាំង​ លោក កឹម សុខា ​កាលពីថ្ងៃទី១៤ មិថុនា ២០១៣ ​ពី​បទបរិហារកេរ្តិ៍ជាសាធារណៈ​ ក្រោយពេលដែលមេដឹកនំា​គណបក្សសង្គ្រោះជាតិរូបនេះ​ បាននិយាយថា ​ខ្សែអាត់សំឡេងដែល​គេចាក់ផ្សាយថា​ លោក កឹម សុខា និយាយថា ​គុកទួលស្លែងជាកន្លែងសិប្បនិម្មិត​ ជាខ្សែអាត់កាត់ត​ ។

បើតាមលោក ជុំ ម៉ី ​ពាក្យបណ្តឹងនេះលោកទាមទារឲ្យលោក​ កឹម សុខា ​បង់បា្រក់ចំនួន១០០០ដុល្លារ​ ដើម្បីយកទៅបង្សុកូលគោរពវិញ្ញាណក្ខន្ឋដល់​អ្នកស្លាប់នៅ​គុក​ទួល​ស្លែង និង​ អ្នកដែលបានស្លាប់​ក្នុងរបបខ្មែរក្រហម​ទំាងអស់ ៕