ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មាន​ករណី​ទុស្សេ​ខ្សែ​ភ្លើងភ្ញាក់​ផ្អើល​ដល់​​ប្រជា​ពល​រដ្ឋ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្តរា​គមន៍​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មាន​ហេតុ​ការណ៍​ការ​ភ្ញាក់​ផ្អើល​មួយ​ ខណៈ​ដែល​ប្រជា​ពលរ​ដ្ឋ​បាន​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​អគារ​ជាន់​ទី១​ នៃ​ផ្ទះ​លេខ​១៥០​Eo កាល​ពី​វេលា​ម៉ោង​ ២​ និង​ ២០​នាទី​ តាម​បណ្តោយ​ផ្លូវ​៦៣​ ក្នុង​ក្រុម​ទី​២៦​ ប្លុក​យ៉ាង​ចូវ​ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ ក៏​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍​ហៅ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​ ២​គ្រឿង​​ ជួយ​បា.ញ់​ពន្លត់​ ។

រាជ​ធានី​ភ្នំពេញ​ ៖ មាន​ហេតុ​ការណ៍​ការ​ភ្ញាក់​ផ្អើល​មួយ​ ខណៈ​ដែល​ប្រជា​ពលរ​ដ្ឋ​បាន​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​អគារ​ជាន់​ទី១​ នៃ​ផ្ទះ​លេខ​១៥០​Eo កាល​ពី​វេលា​ម៉ោង​ ២​ និង​ ២០​នាទី​ តាម​បណ្តោយ​ផ្លូវ​៦៣​ ក្នុង​ក្រុម​ទី​២៦​ ប្លុក​យ៉ាង​ចូវ​ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ ក៏​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍​ហៅ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​ ២​គ្រឿង​​ មក​ជួយ​បាញ់​ពន្លត់​ ។

តាម​សម្តី​ម្ចាស់​ផ្ទះ​ឈ្មោះ​ រស់​ ថាវី​ ភេទ​ស្រី​ អាយុ​ ៦៦​ឆ្នាំ មុខ​របរ​មេ​ផ្ទះ​ បាន​ឱ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​កើត​មាន​ការ​ឆាប​ឆេះ​នេះ គឺបណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​នៅ​លើ​ពិដាន​ ប៉ុន្តែ ក៏​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​​ជួយ​គ្នា​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​បាញ់​អស់​ ៤​បំពង់​ ទើប​ភ្លើង​រលត់​ ៕