រាជធានីភ្នំពេញ៖ តារាកំប្លែងដែលជាប់ពាក់ព័ន្ឋឆបោក និងរំលោភលើសេចក្តីទុកចិត្តនាងក្អយ ត្រូវបានតុលាការសម្រេចប្រកាសសាលក្រមថ្ងៃទី១២ កក្តដា ខាងមុខនេះ បន្ទាប់ពីបើកសវនាការ កាលពីរសៀលថ្ងៃទី២៦ មិថុនា ។
គួរបញ្ជាក់ថា ជួន ចាន់រតនា ហៅនាងក្អយ ដែលមានទីលំនៅផ្ទះលេខ ២១២Z ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ត្រូវបានម្ចាស់បំណុលជាច្រើនដាក់ពាក្យបណ្តឹងកាលពីដើមឆ្នាំ២០១១ពីបទឆបោក និង ក្បត់ទំនុកចិត្ត បន្ទាប់ពីអ្នកកំប្លែងម្នាក់នេះ បានជួលរថយន្តស៊េរីទំនើបរបស់គេមួយចំនួនយកទៅបញ្ចំា និងជំពាក់លុយគេជាច្រើននាក់ទៀត ។
បច្ចុប្បន្ននាងក្អយ ត្រូវបានគេអះអាងថា រស់នៅដោយមានសេរីភាព ដែលម្តងម្កាលគេឃើញនាងឡើងឆាកកំប្លែងតាមបណ្តាខេត្តនានាថែមទៀតផង ឫមួយក៏នាងមានខ្នងបង្អែក ៕
ចែករំលែកព័តមាននេះ