ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវ​​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​ជួញដូរ​គ្រឿង​ញៀនបាន​ម្នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដើម​ថ្កូវ​​ចាប់ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​បាន​ម្នាក់​ ព្រម​ទាំង​​ដក​ហូត​ថ្នាំ​ញៀន​បាន​៦កញ្ចប់​តូច​ នៅ​វេលា​ម៉ោង​៤និង​៤០នាទី​ល្ងាច​ ថ្ងៃទី​២៦ មិថុនា ២០១៣ នៅខាង​ក្រោយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​qb នៅលើផ្លូវ​ព្រះ​មុនីវង្ស​ ស្ថិតក្នុង​ភូមិ​៥ ក្រុម​៣២ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន។

 ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ឈ្មោះ​សេង​ សីហា ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មានទី​លំនៅ​ផ្ទះ​ជួល​ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ២​ ខណ្ឌមានជ័យ។ មុន​ការចាប់ឃាត់ខ្លួន​សមត្ថកិច្ច​បានឃើញ​​​ជន​សង្ស័យ​នៅឈរ​រេ​រ៉​នៅកន្លែង​កើត​ហេតុ​ខាង​លើ​ ក៏បាន​សួរ​នាំ​ហើយ​ឆែក​ខ្លួន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន​៦កញ្ចប់តូច​នៅក្រោម​ខ្សែ​ក្រវ៉ាត់​ ក៏នាំ​ខ្លួន​មក​សាក​សួ​រ​នៅប៉ុស្ដិ៍​ផ្សារដើមថ្កូវ​តែម្ដងទៅ៕