ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ត្រូវជន​មិន​ស្គាល់​មុខ ​ដុត​សម្លា.ប់នៅ​ក្នុង​រថយន្ត​​​មិនទាន់​ដឹង​មូល​ហេតុ​

11 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ត្រូវជន​មិន​ស្គាល់​មុខដុត​សម្លា.ប់នៅ​ក្នុង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​​ បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើលកាលពី​វេលាម៉ោង​៤រសៀល​ថ្ងៃទី​២៦​ មិថុនា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​បត្តាជី សង្កាត់​ព្រែក​ហូ​ ក្រុង​តាខ្មៅ​ ។ ទោះ​បី​យ៉ាងណា​ករណី​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ជាករណី​ប្លន់ ឫយ៉ាង​ណា​នោះ​ទេ​ សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​ ។បុរសរងគ្រោះ​ត្រូវបាន​គេស្គាល់ឈ្មោះ​ចិត្រ​ ​អាយុ​២៦ឆ្នាំ ជាបុគ្គលិក​ក្រុម​ហ៊ុន​មួយ​ ។

ខេត្តកណ្តាល​ ៖ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ត្រូវជន​មិន​ស្គាល់​មុខដុត​សម្លាប់នៅ​ក្នុង​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​​ បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើលកាលពី​វេលាម៉ោង​៤រសៀល​ថ្ងៃទី​២៦​ មិថុនា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​ភូមិ​បត្តាជី សង្កាត់​ព្រែក​ហូ​ ក្រុង​តាខ្មៅ​ ។ ទោះ​បី​យ៉ាងណា​ករណី​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ជាករណី​ប្លន់ ឫយ៉ាង​ណា​នោះ​ទេ​ សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​  ។បុរសរងគ្រោះ​ត្រូវបាន​គេស្គាល់ឈ្មោះ​ចិត្រ​ ​អាយុ​២៦ឆ្នាំ ជាបុគ្គលិក​ក្រុម​ហ៊ុន​មួយ​ ។

តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេឃើញ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ ព៌ណ​ស ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2D 5388 បាន​មក​ឈប់​នៅ​ចំណុច​កើត​ហេតុ​ ហើយ​ក៏​ឃើញ​បុរសម្នាក់​ចុះ​ពី​លើ​រថយន្ត​ ដុត​រថយន្តនេះឆេះសន្ឋោសន្ឋៅ​ ហើយ​រត់​គេច​ខ្លួនបាត់ ។ បន្ទាប់​ពី​ឃើញ​ហេតុ​ការណ៍បែប​​នេះ​ ប្រជាពល​រដ្ឋ​បាន​នាំគ្នា​ដង​ទឹក​ពន្លត់ លុះបើក​ទ្វារ​ឡាន​ស្រាប់តែ​ឃើញ​បុរសម្នាក់​ដេក​ក្នុង​រថយន្ត​ស្លាប់​បាត់​ទៅ​ហើយ​ ។