សំណង់ផ្សារស្ទឹងមានជ័យថ្មី មានសល់ប្រឡោះជញ្ជាំងមរណៈ ធ្លាក់ក្មេងម្នាក់ស្ទើរស្លា.ប់ ស្ទើររស់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាឪពុក ឈឺចាប់ណាស់ដោយសារតែកូនតូចម្នាក់បានធ្លាក់ពីលើផ្សារស្ទឹងមានជ័យថ្មី តាមជញ្ជាំងផ្សារមានប្រហោងធំ ដែលម្ចាស់សំណង់ផ្សារធ្វើមិនទាន់បានជិត ។ ការផ្សាយនូវលិខិតនេះ ក្នុងគោលបំណងជូនដំណឹងដល់អ្នកទៅផ្សារ ឬអាជីវករលក់ដូរក្នុងផ្សារ សូមប្រយ័ត្នបំផុត ចំពោះក្មេងៗជាកូន ក្រែងលោរត់លេងធ្លាក់តាមប្រហោងជញ្ជាំងនាំឱ្យកើតមានគ្រោះថ្នាក់ជាយថាហេតុទៀត ព្រោះមានជញ្ជាំងមរណៈ នៅរង់ចាំឆក់យកជីវិតជាអចិន្ត្រៃយ៍ទៅហើយ ។
ចែករំលែកព័តមាននេះ