រាជធានីភ្នំពេញ៖ ក្រុមការងារសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំតុបតែងឆាកយ៉ាងសស្រាក់សស្រាំ ដោយមានចងផ្កា លើកបដា ពាក្យស្លោក ឡូហ្គោ កាលពីវេលារសៀលថ្ងៃទី២៦ មិថុនា នៅមជ្ឍមណ្ឌលកោះពេជ្រ ដើម្បីធ្វើមីទ្ទិញមុននឹងដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ។
នៅថ្ងៃទី២៧ មិថុនា ស្អែកនេះ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាង រាស្ត្រ អាណត្តិទី៥ ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីបើកយុទ្ធនា ការឃោសនានៅមជ្ឍមណ្ឌលកោះពេជ្រ នាវេលាម៉ោង៧និង៣០នាទីព្រឹក ក្រោមការអញ្ជើញចូលរូមពីសម្តេចទាំងបី និងសមាជិកសមាជិកាជាច្រើនកុះករ។
បន្ទាប់ពីចប់កម្មវិធីលោកកែប ជុតិមា ប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយអភិបាលរាជធានីភ្នំពេញ និងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនឹងអញ្ជើញទៅទទួលទង់បក្ស ពីសម្តេចទាំងបី ហើយដឹកនាំសមាជិក សមាជិកាបក្សនៅរាជធានីជាង២ម៉ឺននាក់ដង្ហែក្បួនចេញពីកោះពេជ្រដើ ម្បីរកសំឡេងឆ្នោត ។
ចែករំលែកព័តមាននេះ