ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេន​មួយ​អង្គ​​ចង​.ក​ធ្វើ​អត្ត​ឃាត​ក្នុង​កុដិ​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ​នេន​មួយ​អង្គ​​​​គង់​នៅ​ក្នុង​វត្ត​​​អង្គ​ស្តុក​ ​ស្ថិត​នៅ​ក្នុង​​ឃុំ​​ទួល​​អំពិល ស្រុក​បសេដ្ឋ ​បាន​​ធ្វើ​​អត្ត​​ឃាត​​ដោយ​យក​ខ្សែ​​ភ្លើង​ចង​.ក​​​ភ្ជាប់​ទៅនឹង​ធ្នឹម​កុដិ​​ក្នុង​វត្ត កាល​ពី​វេលា​ម៉ោង​២​និង​៣០​នា​ទី​​រសៀល​ថ្ងៃ​ទី​២៥ មិថុនា នៅ​ក្នុង​វត្ត​ស្តុក ​ធ្វើ​ឱ្យ​​​មាន​ការ​ភ្ញាក់​​ផ្អើល​​​​​ដល់​តា​អាចារ្យ​ ដូន​ជី និង​ព្រះ​សង្ឃ​​​ទៅ​មើល​​យ៉ាង​ច្រើន​​​​កុះ​ករ ។

មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ស្រុក​​ប​​សេដ្ឋ​​​បាន​​​ឱ្យ​ដឹង​ថា នេ​ន​​អង្គ​​​​​នេះ​នាម​​ ជាង សុខ ​​ព្រះ​ជន្ម​១៧​ឆ្នាំ​ ​​ទើប​តែ​​​បំបួស​​បាន​​៣​ទៅ​៤​ខែ​​ប៉ុណ្ណោះ ​​ហើយ​មិន​ដឹង​ថា​មាន​វិបត្តិ​​​​​អ្វី​ទេ ​បាន​ជា​យក​ខ្សែ​ភ្លើង​​​ប្រវែង​​ប្រមាណ​មួយ​​ម៉ែត្រ​​​​មក​ចង.ក​​នៅ​ក្នុង​កុដិ បណ្តាល​ឱ្យ​សុគត​ ។
នៅ​​កន្លែង​កើត​ហេតុ​​ មន្ត្រី​ប៉ូលិស​​ជំនាញ​​បច្ចេក​ទេស​​វិទ្យា​សាស្ត្រ​​​ឱ្យ​ដឹង​ថា នេន​មួយ​អង្គ​នោះ​ពិត​ជា​ធ្វើ​អត្ត​ឃាត​ដោយ​ចង​.ក​​ប្រាកដ​មែន​​ដែល​ប្រហែល​​ជា​មាន​វិបត្តិ​​ផ្លូវ​ចិត្ត​​​​អ្វី​មួយ ។ ក្រោយ​ពី​​​ធ្វើ​កោសល្យ​វិច័យ​​ចប់​​​​សព្វ​គ្រប់​រួច​​ហើយ​​ ប៉ូលិស​​​ក៏​បាន​ប្រគល់​សព​​​ឱ្យ​ញោម​ប្រុស​ស្រី​​យក​ទៅ​ធ្វើ​​ពិធី​បូជា​​​​​តាម​ប្រពៃ​ណី​ ៕