ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈពង្រឹង​មូលដ្ឋាន​ក្រុ​ង​តាខ្មៅ​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​និង​ស្ថាបនា​​ស្ពាន​បេតុង​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ គណៈពង្រឹង​មូល​ដ្ឋាន​ក្រុង​តាខ្មៅ​ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ឯក​ឌៀង ​សារុន ​ទីប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​អនុ​ប្រធាន​ទី​១​គណៈ​ពង្រឹង​មូល​ដ្ឋាន​​ក្រុង​តា​ខ្មៅ និងជា​​ប្រធាន​គណៈ​ពង្រឹង​​មូល​ដ្ឋាន​​សង្កាត់​តា​​ខ្មៅ ​កាលពី​ព្រឹក​ថ្ងៃទី​២៦ មិថុនា ​បាន​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​ចំនួន​២ខ្សែ​ និង​ស្ថាបនា​ស្ពាន​

ខេត្ត​កណ្តាល ៖ គណៈពង្រឹង​មូល​ដ្ឋាន​ក្រុង​តាខ្មៅ​ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ឯក​ឌៀង ​សារុន ​ទីប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ​អនុ​ប្រធាន​ទី​១​គណៈ​ពង្រឹង​មូល​ដ្ឋាន​​ក្រុង​តា​ខ្មៅ និងជា​​ប្រធាន​គណៈ​ពង្រឹង​​មូល​ដ្ឋាន​​សង្កាត់​តា​​ខ្មៅ ​កាលពី​ព្រឹក​ថ្ងៃទី​២៦ មិថុនា ​បាន​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​ចំនួន​២ខ្សែ​ និង​ស្ថាបនា​ស្ពាន​បេតុងមួយ​កន្លែង​នៅ​​​ភូមិ​ព្រែករាំង ​និង​​ភូមិ​​ព្រែក​រាំង​១ ​ស្ថិតក្នុង​​សង្កាត់​​កំពង់​សំណាញ់​ ក្រុងតាខ្មៅ ។

​​លោក​យាវ ​ឡេង ​ចៅ​សង្កាត់​កំពង់​សំណាញ់​បាន​​អាន​របាយការណ៍​​ឱ្យដឹង​ថា ​ផ្លូវ​ពីរ​ខ្សែ​ដែល​ត្រូវ​បើក​ការ​ដ្ឋាន​នេះ ​​មានប្រវែង​​១.៨៥០​ម៉ែត្រ ​ទទឹង​៥​ម៉ែត្រ ក្រាល​ថ្ម​​ និង​​ផ្លូវ​១​ខ្សែ​ទៀត​​មាន​​ប្រវែង​​១.៤០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ​ត្រូវ​បន្តធ្វើ​ការជួសជុល​​ ​សរុបជាង​៣​គីឡូ​ម៉ែត្រ ​គិតជា​ទឹក​ប្រាក់​​ស្មើ​​នឹង​៣២.៥០០​ដុល្លារ​ ។ រី​ឯ​ផ្លូវ​បេតុង​១ខ្សែ​ដែល​បាន​កសាង​ហើយ​នោះ​មានប្រវែង​៤០០​ម៉ែត្រ ទទឹង​៤,៥០​ម៉ែត្រ ​ឆ្លង​កាត់​ពីភូមិ​ព្រែ​ក​រាំង​ទៅ​​ភូមិ​​ព្រែក​រាំង​១ ​ចំណាយ​អស់​ទឹ​ក​ប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ​ដែរ ​។ ចំណែក​ឯ​​ស្ពាន​បេតុង​​១​​កន្លែង​​ដែល​កំពុង​​​​​កសាង​​នោះ​មាន​ប្រវែង​១២,៥០​​ម៉ែត្រ ​ទទឹង​៦,៥០​ម៉ែត្រ ​ត្រូវ​ចំណាយ​ទឹ​ក​​ប្រាក់​​អស់​ចំនួន​៦៥.០០០​ដុល្លារ ​។

លោក​ឧត្តម​សេនីយ៍​ឯក​ឌៀង សារុន ​បាន​មាន​ប្រសាសន៍​លើក​ឡើង​​អំពី​កា​របោះឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្ត្រ​អាណត្តិទី​៥​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​អាទិត្យ​​ទី​២៨ កក្កដា ​ខាង​មុខ​នេះ ​សូម​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​អញ្ជើញ​​ទៅ​បោះ​​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​​ដោយ​​បោះឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​​ដែល​មាន​លំដាប់​​លេខ​រៀង​ទី​៤​ ដើម្បី​គាំ​ទ្រសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​ជានាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​​​ទី​៥​​​ និង​អាណត្តិ​ក្រោយ​ៗ​ទៀត ​។

បើ​តាម​​លោក​ចៅ​សង្កាត់​កំពង់សំណាញ់​​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​សង្កាត់​កំពង់​សំណាញ់​ ជាពិសេស​​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​​ព្រែក​រាំង ​និង​ព្រែក​រាំង​១ ​ពី​មុន​មក​​ ​ជាតំបន់​បឹង​និង​សម្បូរ​​ទៅ​ដោយ​​ព្រៃ​ហើយ​​​​គ្មាន​ផ្លូវ​គមនាគមន៍​ ជា​ហេតុ​ធ្វើ​ឱ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជួប​ការ​លំបាក​ ​ក្នុង​​ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ តែ​ឥឡូវ​នេះ​មាន​ផ្លូវ​ឆ្លង​កាត់​​ខ្វាត់​​ខ្វែង​ពេញ​ក្នុង​ភូមិ​ ។ សមិទ្ធ​ផល​ទាំង​នេះ ​គឺ​ជា​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​​សម្តេច​​តេជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ៕