ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កា.ប់ជ្រូក​ជាប់​ចោទ​ចាប់​រំលោ.ភ​កម្ម​ករ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មករ​កា.ប់ជ្រូក​ម្នាក់​ត្រូវ​​ប៉ូលិស​បុ៉ស្តិ៍​រដ្ឋ​បាល​ទឹក​ថ្លា​ ចាប់ឃាត់​ខ្លួន​ភ្លាមៗ​​ កាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី​២៤ មិថុនា ​​​ក្រោយ​​ពេល​​​ជន​​​​នេះ​បាន​ប្រើ​​កម្លាំង​​បាយ​ចាប់​រំលោ.ភ​​សេព​សន្ថវៈ​​​​​​លើ​កម្មការិនី​​ ម្នាក់​ ប៉ុន្តែ​មិន​បានសម្រេច​​ក្នុង​បន្ទប់​ផ្ទះ​ជួល​​​លេខ​៣៣៨ ក្នុង​ភូមិ​​ស្លែង​រលើង ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។​​​ជន​សង្ស័យ​​ខាង​លើ​ឈ្មោះ ​គីម ​វីឆៃ អាយុ​២៣​ឆ្នាំ

រាជធានីភ្នំពេញ ៖ កម្មករ​កាប់ជ្រូក​ម្នាក់​ត្រូវ​​ប៉ូលិស​បុ៉ស្តិ៍​រដ្ឋ​បាល​ទឹក​ថ្លា​ ចាប់ឃាត់​ខ្លួន​ភ្លាមៗ​​ កាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី​២៤ មិថុនា ​​​ក្រោយ​​ពេល​​​ជន​​​​នេះ​បាន​ប្រើ​​កម្លាំង​​បាយ​ចាប់​រំលោភ​​សេព​សន្ថវៈ​​​​​​លើ​កម្មការិនី​​ ម្នាក់​ ប៉ុន្តែ​មិន​បានសម្រេច​​ក្នុង​បន្ទប់​ផ្ទះ​ជួល​​​លេខ​៣៣៨ ក្នុង​ភូមិ​​ស្លែង​រលើង ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។​​​ជន​សង្ស័យ​​ខាង​លើ​ឈ្មោះ ​គីម ​វីឆៃ អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​​កន្លែង​កាប់​ជ្រូក​ក្នុង​ភូមិ​កើត​ហេតុ​​ខាង​លើ ។

ចំណែក​​កម្ម​ការិនី​រង​គ្រោះ​​ក៏​​ស្នាក់​នៅ​​ផ្ទះ​ជួល​​នៅ​​​​​ចំណុច​កើត​​ហេតុ​នោះ​ដែរ ។​​ស្ត្រី​រង​គ្រោះ​​​​បាន​រៀប​រាប់​​​ប្រាប់​សមត្ថកិច្ច​ថា ​នៅ​​ពេល​​កំពុងដេក​​លង់​​លក់​​​​​ក្នុង​បន្ទប់​ជួល ​ស្រាប់​តែ​​​ជន​សង្ស័យ​​​លួច​​​​ឆ្កឹះ​គន្លឹះ​​​​ទ្វារ​បន្ទប់​​នាង​​​​​​ឱ្យ​របើក​​រួច​ចូល​មក​​ចាប់​​​​ថើប​​ ​ស្ទាប​​អង្អែលធ្វើ​ឱ្យ​នាង​​ភ័យ​ស្លន់​ស្លោ​ស្ទុះ​ក្រោក​ឡើង​​​​​ ហើយ​​​ប្រវាយ​ប្រតប់​​​​​​រួច​ស្ទុះ​​ទៅ​បើក​ភ្លើង​​ក៏​បានឃើញ​​មុខ​ជន​កំហូច​​រត់​​​ចេញ​​មក​ក្រៅ​គេច​ខ្លួន​​បាត់ ​​លុះ​ព្រឹក​ឡើង​​​ថ្ងៃទី​២៤ មិថុនា ​​ទើប​នាង​​​មក​ប្តឹង​​​នគរ​បាល​​​ឱ្យ​​​​​ចាប់​ខ្លួន​​តែ​ម្តង ។ ​​នារី​រង​គ្រោះ​បាន​ទាមទារ​ជំងឺ​ចិត្ត​ពីបុរស​​កំហូច​នោះ​ចំនួន​​១.០០០ដុល្លារ​​​ ។ ជន​​សង្ស័យ​​ត្រូវ​​​បាន​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​នៅ​អធិ​ការដ្ឋាន​​នគរ​បាល​​ខណ្ឌ​​សែន​សុខ ​​កសាង​សំណុំ​រឿង​​​បញ្ជូនបន្ត​​ទៅ​​សាលា​ដំបូង​​រាជធានី ​​​​៕