ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឡធ្យូង​ជាប់​ព្រំដែន​វៀតណាម​ចាប់ខ្លួន​4​នាក់ បំផ្លាញ​ព្រៃ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឡធ្យូង​គ្មាន​ច្បាប់​ដ៏​ធំ​មួយ ដែល​មាន​ឡ​ដុត​ធ្យូង​ចំនួន​១២​ឡ និង​បាន​លួច​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ព្រៃ​បរិស្ថាន​មួយ​កន្លែង​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដើម្បី​នាំ​ធ្យូង​យក​ចេញ​ទៅ​ប្រទេស​វៀតណាម មាន​ចំនួន​រាប់​ពាន់​បាវ​ក្នុង​មួយ​ថ្ងៃ​ៗ​នោះ…

ខេត្តក្រចេះ ៖ ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឡធ្យូង​គ្មាន​ច្បាប់​ដ៏​ធំ​មួយ ដែល​មាន​ឡ​ដុត​ធ្យូង​ចំនួន​១២​ឡ និង​បាន​លួច​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ព្រៃ​បរិស្ថាន​មួយ​កន្លែង​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដើម្បី​នាំ​ធ្យូង​យក​ចេញ​ទៅ​ប្រទេស​វៀតណាម មាន​ចំនួន​រាប់​ពាន់​បាវ​ក្នុង​មួយ​ថ្ងៃ​ៗ​នោះ គឺ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​ទីតាំង​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ទាំងស្រុង ហើយ​ក្នុង​នោះ​ដែរ​ក៏​មាន​មនុស្ស​ចំនួន៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​លោក ជា សុ​ភក្ត្រ បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ម្នាក់​ជា​ជនជាតិ​វៀតណាម ដែល​ពាក់​ព័​ន្ឋ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ឡធ្យូង​គ្មាន​ច្បាប់ ត្រូវ​បាន​រូប​លោក​បញ្ជា​ឲ្យ​ឃាត់ខ្លួន​និង​ខ្មែរ​៣​នាក់ បញ្ជូន​ខ្លួន​មក​សាកសួរ​នៅ​តុលាការ​កាលពី​រសៀល​ថ្ងៃ​ទី​៩ ធ្នូ ។
លោក​ព្រះរាជអាជ្ញា​រង​បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មាន​ម្ចាស់​អាជីវកម្ម​ឡធ្យូង មាន​មេការ​មាន​អ្នក​បើករថយន្ត​ដឹក​ធ្យូង​និង​អ្នកយាម​ឃ្លាំង​ធ្យូង ត្រូវ​បាន​រូប​លោក​បញ្ជា​ឲ្យ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ក្នុង​ពេល​ដែល​រូប​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ឡធ្យូង​ទ្រង់ទ្រាយ​ធំ​គ្មាន​ច្បាប់​មួយ​នេះ ។

ក្រុម​សមត្ថកិច្ច​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា ឡធ្យូង​មាន​ចំនួន​១២​ឡ​ធំ​ៗ​ក្នុង​បរិវេណ​ក្រុមហ៊ុន​យួន​មួយ នៅ​ចំណុច​ក្នុង​ព្រៃ​ក្នុង​តំបន់​អភិរក្ស ដោយ​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ ចំណុច​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាំងស្រុង បន្ទាប់​ពី​រក​ឃើញ​ថា ទីតាំង​ឡធ្យូង​របស់​ក្រុមហ៊ុន​វៀតណាម​ដ៏​ធំ​មួយ​នេះ បាន​លួច​ធ្វើ​អាជីវកម្ម​ដុត​ធ្យូង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មាន​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​គឺ​គ្មាន​ច្បាប់​ទេ លួច​ដោយ​ចំហ​តែ​ម្តង ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ពលរដ្ឋ នៅ​ក្បែរ​និង​តំបន់​ឡធ្យូង​វៀតណាម​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឡធ្យូង​នេះ​មាន​ទីតាំង​ក្បែរ​និង​ផ្លូវជាតិ​ចម្ងាយ​ជាង​១​គីឡូ​មែ​៉​ត្រ ដែល​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ ដី​អភិរក្ស​បរិស្ថាន​មាន​ទំហំ​ជាង​៣​ហិ​កតា ។ ក្នុង​ក្រុមហ៊ុន​នេះ​មាន​ឡធ្យូង​ធំ​ៗ​មាន​ចំនួន​១២​ឡ​ដែល​បាន​ធ្វើការ​ដុត​ឈើ​ដើម្បី​កែ​ច្នៃ​ជា​ធ្យូង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ជា​រៀង​រាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​និយាយ​ថា ក្នុង​បរិវេណ​ឡធ្យូង​នេះ​ត្រូវ​បាន​រឹត​ត្បឹ​ត​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញចូល​បាន​នោះ​ទេ ខណៈ​ពួក​គាត់​ដឹង​ថា មានកូន​ឈើ​ស្រស់​កូន​ឈើ​ចាស់​តូច​ធំ​គ្រប់​ប្រភេទ​មាន​ចំនួន​រាប់​ម៉ឺន​កំណាត់​ក្នុង​មួយ​ថ្ងៃ​ៗ ត្រូវ​បាន​ក្រុម​កម្មករ​កាត់​អារយក​ចេញពី​តំបន់​ផ្សេង​ៗ​ក្នុង​ព្រៃ​តំបន់​អភិរក្ស​បរិស្ថាន និង​នៅ​តាម​ព្រៃ​តំបន់​ផ្សេង​ទៀត​ប្រមូល​មក​កាត់​ដុត​កែ​ច្នៃ​ជា​ធ្យូង ។ ពលរដ្ឋ​បាន​ប៉ាន់​ប្រមាណ​ថា នា​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មកនេះ ក្រោយ​ពី​ការ​លួច​ធ្វើ​អាជីវកម្ម ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​វៀតណាម​ខាងលើ មាន​ឈើ​តូច​ធំ​គ្រប់​ប្រភេទ​ចំនួន​រាប់​ម៉ឺន​មែ​៉​ត្រ​គូប ដែល​ត្រូវ​បាន​ក្រុម​កម្មករ​វៀតណាម​កាប់​យ៉ាង​រង្គាល​មក​ដុត​កែ​ច្នៃ​ជា​ធ្យូង ហើយ​ដឹក​ទៅ​ឲ្យ​យួន​ប្រើ​តែ​ម្តង ឯ​ខ្មែរ​ជា​ម្ចាស់​ឈើ​ដេក​អត់​ទៅ ។

ពួក​គាត់​ថា ធ្យូង​ដែល​បាន​ដុត​មិន​ត្រូវ​បាន​ដាក់​លក់​ក្នុងស្រុក​នោះ​ទេ គឺ​ត្រូវ​បាន​ច្រក​បេ ប​ញ្ជូ​ល​ក្នុង​ឃ្លាំង ហើយ​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធំ​នាំ​ទៅ​វៀតណាម​ជា​រៀងរាល់ថ្ងៃ​ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​រាប់​ពាន់​បេ ។
មិន​អាច​ទំនាក់ទំនង​បាន​ទេ​ទៅ​លោក ឌួ​ង ឆាយ​សា​វុ​ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​បានបណ្តែត បណ្តោយ​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ឡធ្យូង របស់​ក្រុមហ៊ុន​វៀតណាម​ជា លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ក្នុង​តំបន់​ដែល​គាត់​ត្រួតត្រា​បាន​នោះ​ទេ​នៅ​ថ្ងៃ​ទី​៩ ធ្នូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ