រាជធានីភ្នំពេញ ៖ បុរសម្នាក់តូចចិត្តខ្លួនឯងមានជំងឺអេដស៍ ហើយប្រពន្ធលែងលះទៀតបានដាច់ចិត្តចង.កសម្លាប់ខ្លួនស្លាប់នៅសំយ៉ាបផ្ទះបងប្រុសរបស់ខ្លួន ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈពេលសាច់ញាតិរបស់គាត់ប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ មិថុនា
២០១៣ ។
បុរសដែលចង.កសម្លាប់ខ្លួននេះឈ្មោះសុខ សុជាតា អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងវត្តក្បែរកន្លែងកើតហេតុ ត្រូវបានប្រពន្ធលែងលះយូរឆ្នាំមកហើយ ព្រោះតែគាត់មានជំងឺអេដស៍ប្រចាំកាយ និងពិការភ្នែកម្ខាងទៀតផង ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ឈ្មោះសុខ សុជាតា បានចេញពីវត្តមកលេងផ្ទះបងប្រុសរបស់ខ្លួននៅចំណុចកើតហេតុ ខណៈនោះបងប្រុស និងក្រុមគ្រួសារមិននៅផ្ទះទេ ឃើញសភាពបែបនេះជនរងគ្រោះក៏ចង.កសម្លាប់ខ្លួនស្លាប់ដោយគ្មាននរណាដឹងឡើយ។
ប្រភពដដែលបន្តថា ក្រោយមកក្មួយរបស់គាត់ត្រឡប់មកពីធ្វើការវិញប្រទះឃើញជនរងគ្រោះចង.កនៅសំយ៉ាបផ្ទះក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យភ្លាមៗដែរ៕
ចែករំលែកព័តមាននេះ