ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាព​​នឹង​ជួប​ជា​មួយ​ក្រុម​សាកល​វិទ្យាល័យខ្មែរ​បច្ចេក​វិទ្យា និង​គ្រប់​គ្រងនៅ​ថ្ងៃ​សៅរ៍​នេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅក្នុង​មជ្ឈ​មណ្ឌល​គរុ​កោសល្យ​រាជ​ធានី​ភ្នំពេញ (អូរ​បែក​ក្អម) ​​ស្ថិតនៅ​ទី​លាន​ដំរី​សនឹង​មាន​ការ​ប្រកួត​កីឡាជា​លក្ខណៈមិត្ត​ភាព​រវាង​ក្រុម​កីឡា​បាល់​ទាត់​កោះ​សន្តិ​ភាព ជា​មួយ​ក្រុម​កីឡាបាល់​ទាត់​សាកល​វិទ្យា​ល័យ​ខ្មែរបច្ចេក​វិទ្យា និង​គ្រប់​គ្រង​ មក​​ពី​ក្រុង​ព្រះ​សីហនុ ដែល​នឹង​ចាប់​​ផ្តើម​ឡើងនៅវេលា​ម៉ោង​២រសៀលថ្ងៃ​ទី​២៩ មិថុនា ឆ្នាំ​២០១៣​ ខាង​មុខ​នេះ ។

នេះ​គឺ​ជា​ជំនួប​លើក​ដំបូង​​របស់​ក្រុម​ទាំង​ពីរ ​ក្នុង​គោល​​បំណង​ចង​សម្ព័ន្ធ​ភាព​ និង​​​ដក​ស្រង់​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ការ​​​រួម​ចំណែក​​លើក​ស្ទួយ​វិស័យ​កីឡា​បាល់​ទាត់​​នៅ​ក្នុង​ប្រទេស​យើងផងដែរ ។

លោក​នួន ភិរម្យ ប្រធាន​ក្រុម​បាល់​ទាត់​កោះ​សន្តិ​ភាពបានឱ្យ​ដឹង​ថា ក្រុម​កីឡា​ករ​កោះ​សន្តិ​ភាពដែល​ទើប​បង្កើត​ឡើង​បាន​ជាង​១​ឆ្នាំ​នេះ ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ហ្វឹក​ហាត់​​​​នោះ​ទេ ដូច្នេះ​ពេល​ជួប​ប្រកួត​ជា​មួយ​ដៃ​គូ​ម្តង​ៗ​ ក៏​ពុំ​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ដែរ ។ ​ទោះ​បី​ជា​យ៉ាង​ណាក្តីលោក​បាន​បញ្ជាក់​ថា ការ​រកជ័យ​ជម្នះបាន ឬមិន​បាន គឺមិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​នោះ ​គឺពួក​យើង​បាន​​មក​ជួប​ជុំ​គ្នា ក្រោយ​ពេល​បំពេញ​ការ​ងារ​នឿយ​ហត់អស់​មួយ​សប្តាហ៍​ ហើយ​នាំ​គ្នា​លេង​កីឡា​​ដើម្បី​សុខ​ភាព និង​មិត្ត​ភាព​តែ​ប៉ុណ្ណោះ ។

​សម្រាប់​ជំនួប​​លើក​ដំបូង​រវាង​ក្រុមទាំង​ពីរនេះ តើ​ក្រុម​ណា​មួយ​មានសំណាង​អាច​រក​គ្រាប់បាល់​បាន​មុន ?​ អ្វី​ៗ​យើង​មិន​អាច​ព្យា​ករណ៍​ទុក​មុន​ឱ្យ​ត្រូវ​១០០​ភាគ​រយ​បាននោះឡើយ សំខាន់​យើង​​ដឹង​ថា ក្រុម​ណា​មួយ​ទទួល​បាន​ជ័យ​ជម្នះ គឺ​ក្រោយ​ពេល​លោក​អាជ្ញា​កណ្តាលផ្លុំ​កញ្ចែបញ្ចប់​ការ​ប្រកួត​ក្នុង​រយៈ​ពេល​៩០​នាទី ៕