ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​យន្ត​ឯក​សារ​និយាយ​ពី​ជីវិត​កុមារី​នៅ​9ប្រទេស​​ត្រៀម​ដាក់​បញ្ចាំង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ Girl​ rising​ជាភាព​យន្ត​ឯកសារ​ថ្មី​មួយ​ស្តីពីការ​អប់រំ​កុមារី​ ​ដែល​ដឹក​នាំថត​ដោយ​អ្នក​ដែល​ត្រូវ​គេជ្រើស​រើស​សម្រាប់​ពាន​រង្វាន់​អាកាដឺ​មីលោក Richard E. Robbins​ នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០១៣​ នៅមជ្ឈមណ្ឌល​វប្បធម៌​បារាំង​ពី​ម៉ោង៦​ដល់ម៉ោង៩យប់ ។

រាជធានីភ្នំពេញ ៖ Girl​ rising​ជាភាព​យន្ត​ឯកសារ​ថ្មី​មួយ​ស្តីពីការ​អប់រំ​កុមារី​ ​ដែល​ដឹក​នាំថត​ដោយ​អ្នក​ដែល​ត្រូវ​គេជ្រើស​រើស​សម្រាប់​ពាន​រង្វាន់​អាកាដឺ​មីលោក Richard E. Robbins​ នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០១៣​ នៅមជ្ឈមណ្ឌល​វប្បធម៌​បារាំង​ពី​ម៉ោង៦​ដល់ម៉ោង៩យប់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ ភាពយន្ត​នេះ​និយាយ​អំពី​ជីវិត​កុមារី​ចំនួន​៩​រូប​ មក​ពី៩​ប្រទេស ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​ ​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ឥទ្ធិពល​ការ​អប់រំ​ទៅ​លើស​ហគមន៍​ប្រទេសក៏ដូចជាពិភពលោក ។បើតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​បរទេស​មាន​ចំណង​ជើង​ថា​«អ្វីដែល​ដំណើរ​ការ​ក្នុង​ការ​អប់រំ​កុមារី​» ឱ្យ​ដឹង​ថា​ ​ការអប់រំ​កម្រិត​​បឋម​​សិក្សា​​រយៈ​ពេល​មួយ​ឆ្នាំ​របស់​កុមារី​នឹង​បង្កើន​ចំណូល​ពួក​គេក្នុង​ពេល​អនាគត​ចំនួន​ពី​១០​ទៅ២០% ។

លោក​ស្រី​ ពេជ្រ​ សុផារី​ ​តំណាង​អង្គការ​ភ្លែន​កម្ពុជា​​​​មាន​ប្រសាសន៍ថា​ ខ្លឹមសារ​​ភាព​យន្ត​នេះ​ស្រប​ទៅ​នឹង​យុទ្ធ​នា​ការ​​ដោយ​សារ​លោក​ស្រី ជាតំណាងកុមារី​របស់​អង្គការ​ភ្លេន​ដែល​កំពុង​សហការ​អនុវត្ត​ជាមួយ​ក្រសួង​កិច្ចការនារី ។ ជា​មួយ​ជំនឿថា ​កុមារី​ជាធន​ធាន​ដ៏មាន​ប្រយោជន៍​ក្នុង​ការ​លុប​បំបាត់​ភាពក្រីក្រ​ ​យុទ្ធនាការ​នេះ​កំពុង​​ធ្វើឡើង​ក្នុង​៦៩​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​ ​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​សកម្មភាព​លើក​កម្ពស់​ចំណេះដឹង ​និង​ជំនាញ​សម្រាប់​កុមារី​ឆ្ពោះ​ទៅ​រក​ការរីក​ចម្រើន​ដោយ​និរន្តរភាព ។ ​​ការ​ស្រាវជ្រាវ​បាន​បង្ហាញថា​ ​នៅ​ទូ​ទាំង​ពិភព​លោក​កុមារី​ម្នាក់​ក្នុង​ចំណោម​កុមារី​បី​នាក់​មិន​ទទួល​បាន​ការ​អប់រំ​ទេ​ ​ដោយ​សារ​ភាព​ក្រីក្រ​​ ការរើស​អើង​ និង​អំពើហិង្សា ។​

ប្រសិន​បើ​កុមារី​បន្ត​ការ​សិក្សា​ ​និង​ទទួល​ជំនាញ​ពិត​ប្រាកដ ​ពួក​គេនឹង​ទទួល​បាន​ចំណូល​បន្ថែម​ក្នុង​ពេល​អនាគត ​​មិន​ប្រញាប់​រៀបការ​​ ព្រមទាំង​មិន​ចាំ​បាច់​មាន​កូន​ច្រើន​ពេក​ ​ហើយ​សុខ​ភាពល្អ ។ លោក​ស្រី​ពេជ្រ សុផារី បញ្ជាក់ថា​​ ការអប់រំ​ក៏​​ជួយ​ការ​ពារ​កុមារី​ពីមេរោគ​ និង​ជំងឺ​អេដស៍ ​ការ​បំពាន​ផ្លូវ​ភេទ​ និង​ការ​ជួញ​ដូរ​​ ។ ទន្ទឹម​គ្នានេះ​កុមារី​ដែល​ទទួល​បាន​ការ​អប់រំ​អាច​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​ប្រសើរជាង ។

​​ភាព​យន្ត​ឯក​សារ​នេះ នាំ​មក​ជូន​ដោយ​យុទ្ធនា​ការ​គាំទ្រ​ការ​អប់រំ​សម្រាប់​កុមារី​ហៅថា​ ១០x១០ ​​​ក្រុមហ៊ុន​​សាជីវកម្ម​ intel​​ ផលិត​កម្ម CNN​ និងរៀបចំ​ដោយ​អង្គការ​ភ្លេន​នៅ​កម្ពុជា​ និង​​អង្គការ A new Day Cambodia ។តំណាង​ប្រមាណ​១២០ ​មក​ពី​ក្រសួង​កិច្ច​ការ​នារី​​ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​​ ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវ​នីតិសម្បទា​ ​ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ ​ស្ថាន​ទូត​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ​​​ស្ថាប័ន​អង្គការ​សហ​​ប្រជា​ជាតិ​ និង​សាកល​វិទ្យាល័យនានា​ នឹង​ចូល​រួម​ក្នុង​កម្មវិធីនេះ៕