រាជធានីភ្នំពេញ៖ គណៈកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យបានដង្ហែក្បួនឃោសនារបស់ខ្លួនទៅមជ្ឍមណ្ឌលកោះពេជ្រ ដើម្បីរៀបចំពិធីយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកថ្ងៃទី២៧ មិថុនា ២០១៣ នេះ ។
ការត្រៀមខ្លួននោះ គណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យបានរៀបចំនូវរថយន្តធុនធំមួយគ្រឿង ដោយមានរូបសម្តេចអគ្គមហាទាំងបីជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងបំពាក់នូវវង់តន្រ្តីសម័យភ្លើងចម្រុះព៌ណ និងស្លាកឡូហ្គោគណបក្សប្រជាជនកម្ពុជា និងពាក្សស្លោកផ្សេងៗជាអក្សរអេឡិចត្រូនិចរត់តាមជញ្ជាំងរថយន្តទាំងសងខាងយ៉ាងស្រស់ស្អាត ។
ក្រៅពីនេះក៏មានរថយន្តសម្រាប់បញ្ចាំងស្លាយចំនួន៣គ្រឿងរៀបរាប់ពីសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានដែលគណបក្សបានធ្វើកន្លងមក និងមានរថយន្តមួយគ្រឿងទៀតដែលមានបំពាក់នូវស្លាកឡូហ្គោគណបក្សដោយមានការតុបតែងលម្អផ្ការំយោលផងដែរ ។
មន្ត្រីគណបក្សខណ្ឌបានឱ្យដឹងថា ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានសមាជិក សមាជិកាគណបក្សជាច្រើន ព្រមទាំងរថយន្ត ម៉ូតូជាច្រើនគ្រឿងដែលមកពីតាមបណ្តាសង្កាត់នានាទាំង១៣ របស់ខណ្ឌចូលរួមដង្ហែក្បួនឃោសនានេះ យ៉ាងអធិកអធម ។
ចែករំលែកព័តមាននេះ