ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​កាម​ជាង​300​នាក់​ឈ្វេង​យល់​ពី​គន្លឹះ​បី​យ៉ាង​របស់​កំពូល​អ្នក​លក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​-ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២២​ មិថុនា​ កន្លង​ទៅ​នេះ​ សមា​គម​ HOH ជួយ​ស្រុក​កំណើត​យើង​ បាន​រៀប​ចំ​ធ្វើ​សិក្ខា​សា​លា​មួយ​ស្តី​ពី​គន្លឹះ​៣​យ៉ាង​របស់​កំពូល​អ្នក​លក់​ឆ្នើម​ដោយ​មាន​សិក្ខា​កាម​ចំនួន​ជាង​៣០០​នាក់​ មក​ពី​បណ្តា​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ ក្រុម​ហ៊ុន​និង​សហ​គ្រាស​ជា​ច្រើន​​បាន​ចូល​រួម​ ។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​-ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​២២​ មិថុនា​ កន្លង​ទៅ​នេះ​ សមា​គម​ HOH ជួយ​ស្រុក​កំណើត​យើង​ បាន​រៀប​ចំ​ធ្វើ​សិក្ខា​សា​លា​មួយ​ស្តី​ពី​គន្លឹះ​៣​យ៉ាង​របស់​កំពូល​អ្នក​លក់​ឆ្នើម​ដោយ​មាន​សិក្ខា​កាម​ចំនួន​ជាង​៣០០​នាក់​ មក​ពី​បណ្តា​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ ក្រុម​ហ៊ុន​និង​សហ​គ្រាស​ជា​ច្រើន​​បាន​ចូល​រួម​ ។

លោក​ អឿ​ សំអាត​ ប្រធាន​អនុ​វត្ត​គំរោង​របស់​សមា​គម​ HOH ជួយ​ស្រុក​កំណើត​យើង​បាន​ថ្លែង​ថា​ សិក្ខា​សា​លា​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ចូល​រួម​អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស​ដែល​ពាក់​ព័ន្ធ​លើ​ជំនាញ​បទ​ពិសោធន៍​ជាក់​ស្តែង​ និង​គន្លឹះ​សំខាន់​ៗ​នៃ​ការ​លក់​ ។ គន្លឹះ​ទាំង​បី​យា៉ង​នេះ​គឺ​ ៖

ទី​១-ការ​រៀប​ចំ​ និង​ការ​តុប​តែង​រូប​សម្បត្តិ​​ឱ្យ​បាន​សម​ជា​អ្នក​លក់​ ដូច​ជា​ការ​ស្លៀក​ពាក់​ ភាព​ស្អាត​បាត​ និង​ការ​ទាក់​ទាញ​ផ្នែក​ខាង​ក្រៅ។
ទី​២​-​ការ​ជឿ​ជាក់​ កិរិយា​​មារ​យាទ​ ការ​និយាយ​ស្តី​ ភាព​សម​ស្រប​នៃ​តួនាទី​ជា​អ្នក​លក់​ផលិត​ផល​ និង​ការ​ទាក់​ទាញ​របស់​អ្នក​លក់​ ។
ទី​៣​-វិធី​សាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​អតិ​ថិ​ជន​ និង​បង្ហាញ​ឱ្យ​អតិ​ថិ​ជន​ដឹង​ថា​ ការ​ចំណាយ​ពេល​របស់​គេ​ជួប​ជាមួយ​អ្នក​លក់​គឺ​ពិត​ជា​មិន​អត់​ប្រយោជន៍​​ទេ​ ធ្វើ​ឱ្យ​អតិ​ថិ​ជន​ចង់​សាក​ ចង់​ទិញ​ផលិត​ផល​ ។

សមា​គម​ HOH ជួយ​ស្រុក​កំណើត​យើង​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ធ្នូ​ ២០០៤​ ដែល​បាន​ចុះ​ឈ្មោះ​ស្រប​ច្បាប់​ នៅ​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ បុព្វ​ហេតុ​នៃ​ការ​បង្កើត​សមា​គម​នេះ​ឡើង​ គឺ​ស្តែ​ង​ចេញ​ពី​ការ​យល់​ឃើញ​រួម​មួយ​ពី​សំណាក់​បុគ្គល​ជា​ច្រើន​ដែល​បាន​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ ដោយ​មើល​ឃើញ​នូវ​ឱកាស​ដ៏​ធំ​ធេង​ក្នុង​ការ​ចូល​រួម​ចំណែក​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ ។ តាម​ការ​សង្កេត​ឃើញ​យា៉ង​យក​ចិត្ត​ទុក​ដាក់​របស់​សមា​គម​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដែល​តែង​តែ​កើត​ឡើង​លើ​មនុស្ស​ជា​ច្រើន​  ដូចជា ៖

-មនុស្ស​មួយ​ច​ំនួន​ខ្វះ​លទ្ធ​ភាព​ក្នុង​ការ​យល់​ និង​ការ​គិត​ឱ្យ​បាន​ច្បាស់​លាស់​ពី​គោល​ដៅ​ជីវិត​របស់​ខ្លួន​ ។
-មនុស្ស​មួយ​ចំនួន​បាត់​បង់​នូវ​ក្តី​សង្ឃឹម​ និង​សេច​ក្តី​ក្លា​ហាន​ ក្នុង​ការ​បន្ត​ដំណើរ​ជីវិត​ទៅ​ថ្ងៃ​អនា​គត​ ។
-មនុស្ស​មួយ​ចំនួន​រស់​នៅ​តាម​យថា​កម្ម​ ដោយ​មាន​ការ​ពឹ​ង​ផ្អែក​​យា៉ង​ខ្លាំង​ទៅ​លើ​ព្រេង​សំណាង​ និង​ជំនួយ​ក្រៅ​ខ្លួន​ ។
-មនុស្ស​មួយ​ចំនួន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ដោយ​ប្រើ​ប្រាស់​កា​រ​គិត​ និង​ទម្លាប់​ធ្វើ​ដដែល​ៗ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​ដោយ​មិន​មាន​ការ​ផ្លាស់​ប្តូ​រ​ និង​រីក​ចម្រើន​ ។

ទស្ស​ន​​វិស័យ​របស់​សមា​គម​ HOH ជួយ​ស្រុក​កំណើត​យើង​ គឺ​យើង​ចង់​ឃើញ​នូវ​«ភាព​រុង​រឿង​ សំបូរ​សប្បាយ​ នៅ​លើ​មាតុ​ភូមិ​អង្គរ​ដ៏​បវរ​នៃ​យើង​» ។លោក​ អឿ​ សំអាត​ បញ្ជាក់​ថា​ បេស​ក​កម្ម​របស់​សមា​គម​ «HOH ជួយ​ស្រុក​កំណើត​យើង» គឺ​យើង​ត្រូវ​ធ្វើ​យា៉ង​ណា​ដើម្បី​ផ្តល់​នូវ​ក្តី​សង្ឃឹម​ និង​ពង្រឹង​សុភ​មង្គល​គ្រួសារ​ តាម​រយៈ​ការ​កសាង​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ភាពម្ចាស់​ការ​លើ​ខ្លួន​ឯង​ និង​លើក​កម្ពស់​ធន​ធាន​មនុស្ស​ និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ក្នុង​ស្រុក​កំណើត​យើង​ទុក​ជា​កេរ​មរ​តក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ។
ដើម្បី​សម្រេច​បាន​នូវ​បេស​ក​កម្ម​ និង​ទស្ស​ន​វិស័យ​ថ្លៃ​ថ្លា​នេះ​ សមា​គម​«HOH ជួយ​ស្រុក​កំណើត​យើង​» បាន​បង្កើត​ឱ្យ​មាន​នូវ​កម្ម​វិធី​សំខាន់​ៗ​ចំនួន​៦​គឺ៖

-កម្ម​វិធី​ «យុវ​ជន​ជា​ទំពាំង​ស្នង​ឫ​ស្សី​»ដែល​មាន​រៀប​ចំ​សិក្ខា​សា​លា​តម្រង់​ទិស​
-កម្ម​វិធី​ «គុណ​ភាព​គ្រូ​បង្រៀន​»
-កម្ម​វិធី​ «ពង្រឹង​សកម្ម​ភាព​គ្រួសារ​»
-កម្ម​វិធី​ «សម្ព័ន្ធ​ការ​ងារ​ និង​ពា​ណិជ្ជ​កម្ម​»
-កម្ម​វិធី​ «សា​សនា​ និង​ការ​អភិ​វឌ្ឍ​»
-កម្ម​វិធី​ យុវ​ជន​ និងការ​លើក​ស្ទួយ​បរិស្ថាន​

ក្នុង​រយៈ​កាល​កន្លង​មក​នេះ​ ដោយ​មាន​ការ​គាំ​ទ្រ​ជ្រោម​ជ្រែង​យា៉ង​ពេញ​ទំហឹង​ពី​សំណាក់​សមា​ជិក​របស់​សមា​គម​ និង​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​សប្បុ​រស​ជន​ជា​ច្រើន​ សមា​គម​ HOH ជួយ​ស្រុក​កំណើត​យើង​ សម្រេច​បាន​នូវ​ស្នា​ដៃ​ និង​សកម្ម​ភាព​ជា​ច្រើ​ន​ដែល​ផ្តោត​ទៅ​លើ​យុវ​ជន​ ៕