ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​​គ្រឿង​ញៀន​​នៅ​សណ្ឋាគារ​​​ចុង​ស៊ីង​ និង​ផ្ទះ​សំណាក់​ទំនើប​​ឃាត់​ខ្លួន​ 4​នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​​សណ្ឋ​ាគារ​​ចុង​ស៊ីង ​និ​ង​ផ្ទះ​សំណាក់​ទំនើប​ត្រូវ​បាន​​កម្លាំ​ង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ទួល​គោក​សហ​ការ​ជា​មួយ​នគរ​បាល មន្ទីរ​​​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ចុះ​ឆែក​ឆេរ​បង្រ្កាប​គ្រឿង​ញៀន​កាល​ពី​វេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​ មិថុនា ​​​ហើយ​ឃាត់​ខ្លួន​បាន​ជន​ជាតិ​ចិន​​ ​និង​វៀតណាម​ចំនួន​៤នាក់ ​ព្រម​ទាំង​ដក​ហូត​បាន​គ្រឿង​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​២៤​

រាជធានី​ភ្នំពេញ​ ៖ ​​សណ្ឋ​ាគារ​​ចុង​ស៊ីង ​និ​ង​ផ្ទះ​សំណាក់​ទំនើប​ត្រូវ​បាន​​កម្លាំ​ង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ទួល​គោក​សហ​ការ​ជា​មួយ​នគរ​បាល មន្ទីរ​​​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ចុះ​ឆែក​ឆេរ​បង្រ្កាប​គ្រឿង​ញៀន​កាល​ពី​វេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​ មិថុនា ​​​ហើយ​ឃាត់​ខ្លួន​បាន​ជន​ជាតិ​ចិន​​ ​និង​វៀតណាម​ចំនួន​៤នាក់ ​ព្រម​ទាំង​ដក​ហូត​បាន​គ្រឿង​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​២៤​គ្រាប់​ និង​ម៉ាទឹ​កកក​ចំនួន​២​កញ្ចប់​ធំ​ ។​

សណ្ឋា​គារ​ ចុង​ស៊ីង​ មាន​ទី​តាំង ផ្ទះ​លេខ​៧៥​ ស្ថិត​​តាមបណ្ដោយ​​ផ្លូវ​លេខ​២២៥​​ សង្កាត់​ផ្សារ​ដេ​ប៉ូ​៣​ ខណ្ឌ​ទួល​គោក​ និង​ផ្ទះសំណាក់​ទ​ំនើប​ ស្ថិត​នៅ​អគារ​លេខ​១៨​ ផ្លូវ​លេខ​២២៥​ ក្រុម​១៦​ សង្កាត់​ផ្សារ​ដេ​ប៉ូ​៣​ ខណ្ឌ​ទួល​គោក​ ដែលស្ថិត​​នៅ​ក្បែ​រគ្នា​ ។

តាម​ព័ត៌​មាន​ពី​សមត្ថ​កិច្ចបាន​ឱ្យ​ដឹង​ថា​បន្ទប់​លេខ​២០៦​នៃ​សណ្ឋា​គារ​ចុង​ស៊ីង​ត្រូវ​បាន​ឆែក​ឆេរ​​​​ និង​​ឃាត់​​​​ខ្លួន​​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​​បាន​ចំនួន​៣​នាក់ ​​​​ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​​​២​នាក់​ និង​ស្រី្ត​​វៀត​ណាម​ម្នាក់​ព្រម​ទាំង​ដក​ហូត​វត្ថុ​តាង​ម៉ាទឹ​ក​​កក​ចំនួន​២​កញ្ចប់​ធំ​ និង​ឧបករណ៍​សម្រាប​់​ជក់​មួយ​ចំនួន​​ទៀត​​ ។​ ចំណែក​ផ្ទះ​សំណាក់​ទំនើប​ឆែក​ឆេរ​នៅ​បន្ទប់​លេខ​២០១​ ឃាត់​ខ្លួន​បាន​ស្ដ្រី​ជន​ជាតិ​វៀត​ណាម​ម្នាក់​ និង​ដក​ហូត​ថ្នាំញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​២៤​គ្រាប់​ និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ ។​

ការ​ឈាន​ទៅ​បង្រ្កាប​គ្រឿង​ញៀន​នេះ​​ត្រូវ​បាន​សមត្ថ​កិច្ច​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​​ថ្ងៃ​មក​ហើយ ​បន្ទាប់​មក​ក៏​បាន​​រាយ​ការណ៍​ទៅ​ព្រះ​រា​ជ​​​​អា​​ជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចុះ​ទៅ​បង្រ្កា​ប​តែ​ម្តង ​។​បន្ទាប​់​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៤​នាក់​រួម​ នឹង​វត្ថុ​តាង​​រួចមក​​សមត្ថ​កិច្ច​​​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿង​​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សាក​សួរ ៕