ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេវេដឌ័រជួបអាល់​វ៉ា​រេស ថ្ងៃ​ទី​14 កញ្ញាខាង​មុខ​

11 ឆ្នាំ មុន

កីឡាករ​​ប្រដាល់​​អាមេរិក ​​​ហ្វ្លយ មេវេដឌ័រ​ នឹង​ឡើង​​សង្វៀន​​ប្រកួត​ការ​ពារ​​ខ្សែក្រវាត់​​​ស្ថាប័ន​​ WBAក្នុង​ប្រភេទ​ទម្ងន់(Super)Light Middleweight ​របស់​ខ្លួន ​និង​ព្រម​ទាំង​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBCជា​មួយ​​កីឡាករ​​​​ម៉ិក​ស៊ិក​ សូល អាល់​វ៉ា​រេស​ ​​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា​​ខាង​មុខនេះ ។ ​​ ការ​ប្រកួត​​គ្រោង​​​រៀប​ចំ​ធ្វើ​នៅ​​​សង្វៀន​ MGM Grand Hotel & Casino ​ស្ថិ​ត​ក្នុង​​ទីក្រុង​ឡាស​វេហ្គាស ​រដ្ឋ​

​កីឡាករ​​ប្រដាល់​​អាមេរិក ​​​ហ្វ្លយ មេវេដឌ័រ​  នឹង​ឡើង​​សង្វៀន​​ប្រកួត​ការ​ពារ​​ខ្សែក្រវាត់​​​ស្ថាប័ន​​ WBAក្នុង​ប្រភេទ​ទម្ងន់(Super)Light Middleweight ​របស់​ខ្លួន ​និង​ព្រម​ទាំង​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBCជា​មួយ​​កីឡាករ​​​​ម៉ិក​ស៊ិក​ សូល អាល់​វ៉ា​រេស​ ​​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា​​ខាង​មុខនេះ ។ ​​ ការ​ប្រកួត​​គ្រោង​​​រៀប​ចំ​ធ្វើ​នៅ​​​សង្វៀន​ MGM Grand Hotel & Casino ​ស្ថិ​ត​ក្នុង​​ទីក្រុង​ឡាស​វេហ្គាស ​រដ្ឋ​ណេវ៉ា​ដា សហ រដ្ឋអាមេរិក​ ។

មេវេដឌ័រ​ វ័យ៣៦ឆ្នាំ ​​នៅ​ក្នុងការប្រកួត​​៤៤​លើក​​​កន្លងមក​​មិន​ដែល​​​ស្គាល់​ពាក្យ​​ថាចាញ់​ម្ដង​ណា​​​ទេ ។ ​នៅ​ក្នុង​ចំនួន​នៃការ​​ឈ្នះ​នេះ​​ គឺ​មាន​​​២៦​លើក​​​ដែល​គេ​បាន​​ផ្ដួល​ដៃ​គូ​​​ឱ្យ​សន្លប់​​ ។ ​​គេ​បាន​​ក្លាយ​ជាម្ចាស់​ខ្សែក្រវាត់​​​ស្ថាប័ន​WBA​ បន្ទាប់​ពី​ឈ្នះ មីគែល កូតតូ​ ដោយ​ពិន្ទុ​​ កាល​ពីថ្ងៃទី​​​៥ ខែ​ឧសភា​​ ឆ្នាំ​​២០១២ ។ ​ឯអាល់​វ៉ា​រេស​ ទោះ​បី​​មាន​វ័យក្មេង​​ជាង​​ក្ដី​  ​ប៉ុន្តែ​គេ​មាន​បទ​ពិ​សោធន៍​ប្រ​កួត​ប្រ​ហាក់​ប្រ​ហែល​គ្នា​នឹង​មេវេដឌ័រ ។ នៅ​ក្នុង​​​៤៣​ប្រកួត​គឺ​​គេ​ឈ្នះ​​​៤២​លើក​​​ ក្នុង​នោះ​ផ្ដួល​ដៃ​គូ​ឱ្យ​ស​ន្លប់​​បាន​ដល់​ទៅ​​​៣០​​លើក​ មិន​ដែល​ចាញ់​ តែ​ធ្លាប់​ស្មើ​ពិន្ទុ​​​​មួយលើក​ ៕