ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​ Ennis លុបចោលគម្រោងវិល​ចូល​​ទីលា​ន​ប្រកួត​ដំណាច់​ខែ​នេះ​

11 ឆ្នាំ មុន

យោ​ង​តាម​លោក​ Toni Minichiello ​ដែល​ជា​​គ្រូ​បង្វឹក​បាន​ឱ្យ​ដឹង​ថា ​គម្រោង​វិល​ចូល​ទី​លាន​ប្រ​កួត​ជា​ថ្មី​នៅ​ចុង​ខែ​នេះ​របស់​នាង​ Jessica Ennis ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​​ឆ្នាំ​២០១២ ​វិញ្ញាសា​ Heptathlon ត្រូវ​បាន​លុប​ចោល​វិញ​ហើយ​ ពោល​គឺ​ក្រោយ​ពេល​នាង​​ប្រ​កួត​សាក​ល្បង​ របួស​កជើង​ក៏រើឡើង​វិញ​ ​។ គួរ​កត់​សម្គាល់​ថា អត្ត​ពលិក​អង់​គ្លេស​រូ​ប​នេះ​ពុំ​ធ្លាប់​បាន​ចេញ​ប្រកួត​

យោ​ង​តាម​លោក​ Toni Minichiello ​ដែល​ជា​​គ្រូ​បង្វឹក​បាន​ឱ្យ​ដឹង​ថា ​គម្រោង​វិល​ចូល​ទី​លាន​ប្រ​កួត​ជា​ថ្មី​នៅ​ចុង​ខែ​នេះ​របស់​នាង​ Jessica Ennis ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​​ឆ្នាំ​២០១២ ​វិញ្ញាសា​ Heptathlon ត្រូវ​បាន​លុប​ចោល​វិញ​ហើយ​ ពោល​គឺ​ក្រោយ​ពេល​នាង​​ប្រ​កួត​សាក​ល្បង​ របួស​កជើង​ក៏រើឡើង​វិញ​ ​។ គួរ​កត់​សម្គាល់​ថា អត្ត​ពលិក​អង់​គ្លេស​រូ​ប​នេះ​ពុំ​ធ្លាប់​បាន​ចេញ​ប្រកួត​ក្នុងកម្ម​វិធី​ណា​មួយ​ទេ ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១២ មក​ ពោល​គឺ​បន្ទាប់​​ពី​នាង​មាន​របួស​ក​ជើង ​។

កាល​ពី​សប្តាហ៍​មុន​ នាង​Ennis វ័យ​២៧​ឆ្នាំ ​គ្រោង​​ទៅ​ចូល​រួម​​ព្រឹត្តិ​ការណ៍​​ប្រកួត​ Combined Events Challenge ដែល​​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Tallin ប្រទេស​អេស្តូនី​​ ថ្ងៃ​ទី​២៩-៣០ មិថុនា ​នេះ ​។ ​តាម​រយៈ​BBC នាងEnnis​​ និយាយ​ថា​៖«នៅ​ពេល​ចាប់​ផ្តើម​រត់​ ក​ជើង​របស់​ខ្ញុំ​ក៏​ចាប់​មាន​បញ្ហា​មិន​ស្រួល ។​ ដូច្នេះ​ខ្ញុំ​និង​គ្រូ​បង្ហាត់លោក​​ Toni Minichiello ​បាន​គិត​គ្នា​ថា បើ​ចូល​រួម​ប្រ​កួត​នា​ដំ​ណាច់​ខែ​នេះ​គឺ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ » ។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ លោក​ Minichiello បាន​បញ្ជាក់​ថា ​៖ «ពួក​​យើង​នឹង​ធ្វើ​ដ​ំណើរ​​ទៅ​កាន់​ទី​ក្រុង​ Tallin ហើយ​ចូល​​រួម​ប្រកួត​នៅ​ទី​នោះ ។ នោះ​គឺជា​គម្រោង​របស់​យើង»។ លោក​​ថែម​ទាំង​បាន​អះ​អាង​ថា​ ​លោក​​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​របួស​ក​ជើង​របស់​នាង​ Ennis បាន​ជា​សះ​ស្បើយ​១០០% ៕