ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​​ឃុំខ្លួន​ក្រុមជន​​លួច​ជីក​កំណប់​ក្រោម​រូប​សំណាក​តោ​ថ្ម​

11 ឆ្នាំ មុន

​ខេត្ត​បាត់​ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ​​តុលាការ​​បានសម្រេច​ចេញ​ដីកា​បញ្ជា​ឱ្យឃុំ​ខ្លួន​ជន​ជាតិ​វៀតណាម​ និងខ្មែរ​ចំនួន​៨​នាក់ ដែល​លួច​ជីក​កំណប់​ក្រោម​រូបសំណាក​តោ​ថ្ម​ ស្ពាន​ថ្ម​ចាស់​ ក្នុង​ពន្ធ​នាគា​រ​​ខេត្ត​បណ្តោះ​អាសន្ន​​ហើយ កាលពី​រសៀល​ថ្ងៃទី​​២៤ មិថុនា ​ដើម្បី​​បើក​ការ​សើុប​​អង្កេត​បន្ត ​។

ខេត្ត​បាត់​ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា ​​តុលាការ​​បានសម្រេច​ចេញ​ដីកា​បញ្ជា​ឱ្យឃុំ​ខ្លួន​ជន​ជាតិ​វៀតណាម​ និងខ្មែរ​ចំនួន​៨​នាក់ ដែល​លួច​ជីក​កំណប់​ក្រោម​រូបសំណាក​តោ​ថ្ម​ ស្ពាន​ថ្ម​ចាស់​ ក្នុង​ពន្ធ​នាគា​រ​​ខេត្ត​បណ្តោះ​អាសន្ន​​ហើយ កាលពី​រសៀល​ថ្ងៃទី​​២៤ មិថុនា ​ដើម្បី​​បើក​ការ​សើុប​​អង្កេត​បន្ត ​។

សមត្ថកិច្ច​ជំនាញ​​និយាយថា ​​ជន​សង្ស័យ​ជន​ជាតិ​វៀត​ណាម​​ទាំង​​៦​នាក់​នោះ​គ្មាន​​លិខិត​ឆ្លង​ដែន​​​​ទេ ​ហើយ​ត្រូវ​តំណាង​អយ្យ​ការចោទ​ប្រកាន់​ពី​បទ​«​ឆ្លង​ដែន​​ខុស​ច្បាប់ » និងមួយ​ករណី​ទៀតដែល​មាន​ខ្មែរ​២​នាក់​ចូល​​រួម​ផង​គឺ​ពីបទ​«គាស់​​កកាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ» ។ ​លោក​ចៅ​​ក្រម​សើុប​សួរ​បាន​សម្រេច​ចេញ​ដី​​កា​បង្គាប់​ឱ្យនាំ​ខ្លួន​ជន​សង្ស័យ​​យួន​​ និង​​ខ្មែរ​ទាំង​៨​នាក់​នេះ ​​ក្នុង​នោះ​​​​មាន​ស្ត្រី​ម្នាក់​ផង ​ទៅ​ឃុំ​ខ្លួន​​ជាបណ្តោះ​អាសន្ន​​ក្នុង​ព​ន្ធ​នាគារ​ កាលពីរសៀល​ថ្ងៃទី​២៤ មិថុនា ដើម្បី​បើក​​ការស៊ើប​អង្កេត​បន្ត​មុន​ពេល​ជំនុំ​ជ​ម្រះ ។

ពិរុទ្ធ​ជន​ទាំង​៨​នាក់​​មាន​១-​លឹម ហុក​ណៃ ​​ភេទប្រុស អាយុ​៣៦​ឆ្នាំ ជា​​ជនជាតិ​​ខ្មែរ​និងជា​ម្ចាស់​រថយន្ត​ ២-​ឈ្មោះ​មាស សុភាព ​ភេទប្រុស​ អាយុ​៥៥ឆ្នាំ ​​ជន​ជាតិ​ខ្មែរ ​៣-​ឈ្មោះ​កៅ ស៊ុន​ណាម ភេទ​ប្រុស​​ អាយុ​​៣៣ឆ្នាំ ​៤-​ឈ្មោះ​វឿង ​វ៉ុក​ហយ ​ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ​៥-​ឈ្មោះ​ង្វៀង ចិនហុង ​ភេទប្រុស អាយុ​២២ឆ្នាំ ​៦-ឈ្មោះ​ង្វៀង វ៉ាន់​លេង ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ​៧-​ឈ្មោះ​ទ្រឹង វ៉ាន​់ធី ភេទ​ប្រុស អាយុ​៣៧ឆ្នាំ ​និង​៨-​ឈ្មោះ​ង្វៀង ​ធីដាន ​ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​ទាំង​​៦​នាក់​​នេះ​​ជា​ជន​ជាតិ​វៀត​ណាម​ ។ ជាមួយ​​គ្នា​នេះ​រថ​​យន្ត​១​គ្រឿង​ម៉ាក អី​ុស៊ុយ​ហ្សុ៊យ​​ សេ៊រី​ឆ្នាំ​២០១២ ពណ៌​​ទឹក​ប្រាក់​ពាក់​ស្លា​ក​លេខ​ភ្នំពេញ​២V-២២៣៨​ ដែល​ក្រុម​នេះ​ជិះ​ធ្វើ​​សកម្មភាព ​ក៏​ត្រូវ​រក្សា​ទុក​នៅ​ឯ​តុលាការ​ដែរ ​។

សូម​បញ្ជាក់​ថា ​ក្រុម​ជន​សង្ស័យ​ទាំង​៨​នាក់​ខាង​លើ​នេះ ​​បានលួច​ជីក​កំណប់​ក្រោម​រូប​សំណាក​តោ​ថ្ម​ នៅ​ក្បាល​ស្ពាន​ថ្ម​ចាស់ ស្ទឹង​សង្កែ ត្រើយ​ខាង​លិច​ នៅវេលាម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ មិថុនា ​ឆ្នាំ​២០១៣។ ប៉ុន្តែ​១​ម៉ោង​​ក្រោយ​​ មក​ក៏​បែក​ការណ៍​ ទើប​សមត្ថ​កិច្ច​​ប៉ូលិស​នៃ​​​​ស្នងការ​ដ្ឋាន​ខេត្ត​ចេញ​អន្ត​រាគមន៍​ដេញ​​តាម​​ចាប់​រហូត​​ទល់​ភ្លឺ ។ ​នៅ​កន្លែង​ជីក​កំណប់ គេឃើញ​មាន​ស្នាម​ជីក​លុង​​ចូល​ទៅ​​ខាង​ក្រោម​រូប​សំណាក​តោ​ថ្ម ដែល​មនុស្ស​អាច​ចូល​ក្រោម​នេះ​បាន ។

ក្រុម​នេះ​មានបក្ស​ពួក​ចំនួន​១០​នាក់ ​ក្នុង​នោះ​ជន​ជាត​ិ​វៀតណាម​៨​និងខ្មែរ​២​នាក់​បាន​ចូល​លួច​ជីក​រក​កំណប់​នៅចំណុច​ខាង​លើ​ ប៉ុន្តែ​សម​ត្ថ​​កិច្ច​​របស់​ស្នងការ​ដ្ឋាន​ខេត្ត​បានដេញចាប់​ខ្លួន​បាន​​តែ​​៨​នាក់ប៉ុណ្ណោះ រី​ឯ​២​នាក់​​ទៀត​បាន​រត់​រួច ។ ​ក្រោយ​ពេល​ចាប់​ខ្លួន​​ជន​សង្ស័យ​បាន​សារ​ភាព​​​ថា​​​ពិត​ជា​​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​​​មែន​​ ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នៅ​ក្រោម​រូប​សំណាក​តោ​ថ្ម​នោះ​មាន​កំណប់​ដូច​ក្រុម​​ជន​ទាំង​នេះ​អះ​អាង​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ ។

​បើ​តាម​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​នានា​បាន​ឱ្យ​ដឹង​ថា ​តាំងពី​អំឡុង​​ទសវត្ស​៨០​រហូតមក ​គេឃើញ​​​មន្ត្រី​​​មាន​​អំណាច​ក្នុងខេត្ត​ជាច្រើន​នាក់ បានរុក​រក​កំណប់​នៅ​​ចំណុច​ក្បាល​ស្ពាន​ថ្ម​ចាស់​នោះ តែ​​គ្មាន​លទ្ធ​ផល​ទេ ។ ​លុះ​មក​ដល់​ពេល​នេះ ស្រាប់​តែ​​​លេច​ជន​​ជាតិ​វៀត​ណាម​មួយ​ក្រុម​ខាង​លើ​នេះ ​​បាន​នាំ​គ្នា​មក​លួច​​ជីក​កកាយ​ស្វែង​រក​កំណប់​លើ​ទីតាំង​ដដែល​នេះ​ទៀត។ ​​ទោះ​ជា​​យ៉ាងណា​ ​​អាជ្ញា​​​ធរ​បាន​បញ្ជា​ឱ្យ​​លប់​រណ្តៅ​កំណប់​ក្បែរ​រូប​តោ​​ថ្ម​​នោះវិញ​ហើយ ។ ​រី​ឯ​សមត្ថកិច្ច​ក៏​នៅ​តែបន្ត​តាម​ឃ្លាំមើល​ជាប្រចាំ​ផងដែរ ​ក្រែង​មាន​​​ក្រុម​សង្គម​ងងឹត​ផ្សេង​​ៗទៀត​​​នាំ​គ្នា​មក​លួច​គាស់​កកាយ​សា​​ជាថ្មី ៕