ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉ាស់មុខ​ក្រោម​ដៃ​អីុ​រ៉​ង់​ទាំង​ព្រឹក ឌុន រ​ដ្ឋា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ នេះ កីឡាករ​កម្ពុជា ឌុន រ​ដ្ឋា រង​ការ​អាម៉ាស់​យ៉ាង​ខ្លាំង ដោយសារ​កីឡាករ​អីុរ៉​ង់…

រាជធានី​ភ្នំពេញ ៖ ការ​ប្រដាល់​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ នេះ កីឡាករ​កម្ពុជា ឌុន រ​ដ្ឋា រង​ការ​អាម៉ាស់​យ៉ាង​ខ្លាំង ដោយសារ​កីឡាករ​អីុរ៉​ង់ ដែល​មាន​ប្រវត្តិ​ប្រកួត​ទើបតែ​១៥​លើក វាយ​អោយ​គេ​បរាជ័យ និង​រាប់​ដល់​៣​ដង​ភ្លាម​ៗ​។ នេះ​ជា​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​មាន​អ្នកគាំទ្រ​ភាគច្រើន យល់​ថា​កីឡាករ​កម្ពុជា​នឹង​ឈ្នះ​ភាគច្រើន​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​នេះ មាន​អ្នក​ទស្សនា​យ៉ាង​កកកុញ​មួយ​នេះ កីឡាករ ឌុន រ​ដ្ឋា ដែល​ត្រូវ​គេ​ថា ជា​កូនសិស្ស​របស់​កីឡាករ​ជើង​ចាស់ អេ ភី​ថង រូប​នេះ ប្រឹងប្រែង​ជាមួយ​គូប្រកួត មក​ពី​​អីុ​រ៉​ង់​ឈ្មោះ Abolfazl យ៉ាង​ខ្លាំង ប៉ុន្តែ​គេ​នៅ​តែ​ភ្លាត់​ឱ្យ​កីឡាករ​បរទេស វាយ​ឱ្យ​រាប់​២​ដង​ភ្លាម​ៗ នៅ​ទឹក​ទី​១​។

ការ​ប្រកួត​ទាំងមូល​ធ្វើ​អោយ​អ្នកគាំទ្រ កញ្ជ្រោល​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​កីឡាករ​បរទេស កាន់តែ​វាយ​សម្រុក​បាន​ល្អ ហើយ​វាយ​ឱ្យ​កីឡាករ​កម្ពុជា​រាប់​ជា​លើក​ទី​៣ នៅ​ទឹក​ទី​៣​។ ទោះជា​កីឡាករ ឌុន រ​ដ្ឋា បាន​វាយ​ប្ដូរ​ក្នុង​ទឹក​ទី​៤ និង​ទឹក​ទី​៥ ក៏​នៅ​តែ​ចាញ់​ប្រៀប​គូប្រកួត​បរទេស​។

ប៉ុន្តែ​កីឡាករ​កម្ពុជា ក៏​បាន​ទទួល​ការ​សរសើរ​ផង​ដែរ ក្រោយ​ពេល​បរាជ័យ ដោយ​អះអាង​ថា កីឡាករ​អីុ​រ៉​ង់​ខ្លាំង​ម្លឹ​ង ហើយ​ត្រូវ​គូប្រកួត​វាយ​ឱ្យ​រាប់​៣​ដង ដែល​ដឹង​ថា ត្រូវ​តែ​ចាញ់​ទៅ​ហើយ គឺ​នៅ​តែ​តស៊ូ​ដល់​ទឹក​ចុង​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ