ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​ចិញ្វើម​ផ្លូវ​សន្លប់​ទាំង​ ៤នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ និង​ស្រ្តី​ ៣​នាក់​ បាន​រង​របួស​បែក​មុខ​បែក​មាត់ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BM-4918 ដែល​បុរស​ជា​អ្នក​បើក​បរ​ស្រវឹង​ស្រាជោក​​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោ​ត្តម​ លុះ​មក​ដល់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ព្រះ​នរោ​ត្តម​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ និង​ស្រ្តី​ ៣​នាក់​ បាន​រង​របួស​បែក​មុខ​បែក​មាត់ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BM-4918 ដែល​បុរស​ជា​អ្នក​បើក​បរ​ស្រវឹង​ស្រាជោក​​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​ព្រះ​នរោ​ត្តម​ លុះ​មក​ដល់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ព្រះ​នរោ​ត្តម​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​​ បណ្តាល​ឱ្យ​សន្លប់​នៅ​នឹង​កន្លែងទាំង​ ៤នាក់​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​ ៣​ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦​ មិថុនា​ ២០១៣​ មុខ​សាលា​បឋម​សិក្សា​ព្រះ​នរោ​ត្តម​ ស្ថិត​ក្នុងសង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើត​ហេតុ ស្ត្រី​ ៣នាក់​ បាន​ដឹង​ខ្លួន​ ហើយ​បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​មក​ដឹក​ម៉ូតូ​ និង​ឡើង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ ចំណែក​បុរស​ម្នាក់​ដែល​ស្រវឹង​ដេក​សន្លប់​មិន​ដឹង​ខ្លួន​នោះ​ ត្រូវ​រថ​យន្ត​សាមុយ​ដឹក​យក​ទៅកាន់​​មន្ទីរ​ពេទ្យ​ ៕