ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ ២នាក់​ ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ត្រាយ​តុន​ចត​ស្ងៀម​ ហើយ​ទុក​ម៉ូតូ​ចោល​រត់​គេច​ខ្លួន​បាត់​អស់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ ២នាក់​ ​ស្រវឹង​ស្រា​ជោក​ បាន​ជិះ​​ម៉ូតូ​វីវ៉ា​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ ណ-4601 ភព1 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​រង្វង់​មូល​វត្ត​សំពៅ​មាស​ ក៏​បាន​ជ្រុល​ទៅ​បុក​រថ​យន្ត​ត្រាយ​តុន​ (Triton) ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2J-2548 ដែល​ចត​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ ២នាក់​ ​ស្រវឹង​ស្រា​ជោក​ បាន​ជិះ​​ម៉ូតូ​វីវ៉ា​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ ណ-4601 ភព1 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៦១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​រង្វង់​មូល​វត្ត​សំពៅ​មាស​ ក៏​បាន​ជ្រុល​ទៅ​បុក​រថ​យន្ត​ត្រាយ​តុន​ (Triton) ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2J-2548 ដែល​ចត​ស្ងៀម​ក្បែរ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​ដួល​រង​របួស​ស្រាល​ ចំណែក​រថ​យន្ត​ខូច​ខាត​កង់​ផ្នែក​ខាង​ឆ្វេង​ក្រពឹត​ ១ដុំ​ធំ ហើយ​បុរស​ទាំង​២​នោះ​ បាន​ទុក​ម៉ូតូ​ចោល​រួច​រត់​គេច​ខ្លួន​បាត់​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨​ និង​ ៤០​នាទី​ យប់​ថ្ងៃទី​២៥​ មិថុនា​ ២០១៣​ ចំណុច​រង្វង់​មូល​វត្ត​សំពៅ​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​៧មករា​ ។ ក្រោយ​កើត​ហេតុ​ មាន​តំណាង​ភាគី​ម៉ូតូ​បាន​មក​ចរចា​ជាមួយ​ភាគី​រថ​យន្ត​ តែ​មិន​ត្រូវ​រ៉ូវ​គ្នា​ សមត្ថ​កិច្ច​ក៏​បាន​នាំ​យក​ម៉ូតូ និង​រថ​យន្ត​ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​៧មករា​ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕