ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឌ្រីម​បើកលឿន​ជ្រុល​ទៅ​​បុក​អាយ​ខន​ បុរស​ ២នាក់​ រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បា​ន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ជិះ​ម៉ូតូ​ឌ្រីម​ ស៊េរី​២០០៥​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាកលេខ​ កំពត​ 1A-7980 ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ភូមិ​ដី​ថ្មី​ ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ ពណ៌ផ្ទៃ​មេឃ​លាយ​ស​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បា​ន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ជិះ​ម៉ូតូ​ឌ្រីម​ ស៊េរី​២០០៥​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាកលេខ​ កំពត​ 1A-7980 ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ភូមិ​ដី​ថ្មី​ ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ ពណ៌ផ្ទៃ​មេឃ​លាយ​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BN-5833 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្រ្ចាស់​គ្នា​ បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​ពីរ​ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ៣០នាទី​ យប់​ថ្ងៃទី​២៥​ មិថុនា​ ២០១៣​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ទាំង​២​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឈ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​នាំ​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ ៕