ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​កល់​ត្រី​ងៀត​ឆ្លៀត​ពង ជន​ទុច្ចរិត​សណ្តូន​ឈើ​អារ បង្កប់​ក្រោម​ទឹក​ដឹក​តាម​​ក្បូន

11 ឆ្នាំ មុន

​​ខេត្ត​ក្រចេះ ៖ ​ឈើ​អារ​​​ប្រភេ​ទ​លេ​​ខ​​២​​​ជា​ឈើ​​គ្រឿង​​​ចំនួន​រាប់​រ​យ​​កំណាត់​​ និង​ឈើ​​ប្រណីត​ប្រភេទ​ធ្នង់​​​ជា​ច្រើនកំណាត់​​​ដែល​សណ្ដូន​​ព្យាង​តាម​​ទូក​តូច​​ធំ​ចំនួន​​​៦​គ្រឿង​​​​តាម​ផ្លូវ​ទឹក​​​ក្រោម​រូប​ភាព​​​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ធ្វើ​ផ្ទះ​​ ត្រូវបាន​​សមត្ថ​កិច្ច​​​ចម្រុះចុះ​​​​បង្ក្រាប​ និង​​ចាប់​​បាន​នៅ​​​កណ្ដាល​ទន្លេ​​​​មេគង្គ​ ​​កាល​ពី​យប់​​ថ្ងៃទី​​​២៤ មិថុនា ​​ប៉ុន្តែ​​នៅ​កន្លែង​​​ផ្សេងៗ​គ្នា ។​​​​ ទូក​​​​​តូច​ធំ​​​ទាំង​​៦​គ្រឿង​​នេះ​ត្រូវ​​​​​គេ​ដឹង​ថា ​​បាន​លួច​​ផ្ទុក​និ​ង​​​ព្យាង​​សណ្ដូន​ឈើ​​អារ​ប្រភេទ​​លេខ​​២​​​​​ចំនួន​​រាប់​រយ​កំណាត់​​

​​ខេត្ត​ក្រចេះ ៖ ​ឈើ​អារ​​​ប្រភេ​ទ​លេ​​ខ​​២​​​ជា​ឈើ​​គ្រឿង​​​ចំនួន​រាប់​រ​យ​​កំណាត់​​ និង​ឈើ​​ប្រណីត​ប្រភេទ​ធ្នង់​​​ជា​ច្រើនកំណាត់​​​ដែល​សណ្ដូន​​ព្យាង​តាម​​ទូក​តូច​​ធំ​ចំនួន​​​៦​គ្រឿង​​​​តាម​ផ្លូវ​ទឹក​​​ក្រោម​រូប​ភាព​​​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ធ្វើ​ផ្ទះ​​ ត្រូវបាន​​សមត្ថ​កិច្ច​​​ចម្រុះចុះ​​​​បង្ក្រាប​ និង​​ចាប់​​បាន​នៅ​​​កណ្ដាល​ទន្លេ​​​​មេគង្គ​ ​​កាល​ពី​យប់​​ថ្ងៃទី​​​២៤ មិថុនា ​​ប៉ុន្តែ​​នៅ​កន្លែង​​​ផ្សេងៗ​គ្នា ។​​​​ ទូក​​​​​តូច​ធំ​​​ទាំង​​៦​គ្រឿង​​នេះ​ត្រូវ​​​​​គេ​ដឹង​ថា ​​បាន​លួច​​ផ្ទុក​និ​ង​​​ព្យាង​​សណ្ដូន​ឈើ​​អារ​ប្រភេទ​​លេខ​​២​​​​​ចំនួន​​រាប់​រយ​កំណាត់​​ និង​លួច​បង្កប់​​ឈើ​ប្រណីត​​​​ប្រភេទ​ធ្នង់​ជា​ច្រើន​កំណាត់​​​​​ចេញ​មក​ពី​ស្រុក​សំបូរ ​​ជាប់​ព្រំ​ប្រទល់​​ខេត្ត​ស្ទឹង​​ត្រែង​ និងបន្ត​នាំ​​​ឆ្ពោះ​​ទៅ​កាន់​​ខេត្ត​កំពង់​ចាម ។​​ ​

តាម​ប្រភព​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​ថា ​​ការ​ដឹក​ជញ្ជូន​​​ឈើ​ទាំង​នេះ​​គឺ​គេ​ឃើញ​​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​​ឃឿន ​មាន​ទី​លំនៅ​​​ក្នុង​​ខេត្ត​កំពង់ចាម​ ​ជា​អ្នក​ចេញ​មុខ​រត់ការ​ទូក​សណ្ដូន​​ឈើ​​ទាំងនេះ​​​ដោយ​អះអាង​ថា ​​​មាន​ច្បាប់​​អនុញ្ញាត​​សម្រាប់​ឱ្យ​ដឹក​ជញ្ជូន​​​យក​ទៅ​ធ្វើ​​​ផ្ទះ​ ។​ ទោះបី​​ជា​យ៉ាង​ណា​​​ បើ​តាម​ប្រភព​ព័ត៌​មាន​​​មួយ​ចំនួន​​​ឱ្យ​ដឹង​ថា ​ការ​ដឹកជញ្ជូន​​​ឈើ​អារ​​ប្រភេទ​​​លេខ​​២​​​​​ចំនួន​រាប់សិប​​​​ម៉ែត្រ​គូប​ របស់​ស្ត្រី​​​ម្នាក់​នេះ​​​បាន​ធ្វើ​​ឡើង​​រាប់សិប​​លើក​មក​ហើយ​​​ដោយ​ស្ត្រី​រូបនេះ​​​​អះអាង​ថា ​ការ​ដឹក​ជញ្ជូន​​​របស់​គាត់​​​​មាន​ច្បាប់​​​អនុញ្ញាត​​​ត្រឹម​ត្រូវ​​ពី​​អាជ្ញាធរ​​ខេត្ត​កំពង់​ចាម​​​ និង​ខេត្តក្រចេះ​​ដើម្បី​​យកមក​ធ្វើផ្ទះ​ ​តែ​ច្បាប់​​អនុញ្ញាត​​នោះ​​ត្រូវ​បាន​​​​គេ​ដឹង​ថា មានការ​អនុញ្ញាត​​​​​ឱ្យ​ដឹក​ឈើ​អារ​តែ​​​​​ជាង​​​១០​ម៉ែត្រ​គូប​ប៉ុណ្ណោះ ។​

ជាមួយ​នឹង​​​សកម្មភាព​​​​​ចុះ​​ឃាត់ចាប់​​​បាន​ទូក​​សណ្ដូន​​​ឈើ​ទាំង​​៦​គ្រឿង​​នេះ ​​សមត្ថកិច្ច​ចម្រុះ​​​ពុំ​បាន​ចាប់​​ឃាត់ខ្លួន​​ជន​ណា​​​ម្នាក់​​​​​ដែល​ជាប់​ពាក់​ព័ន្ធ​​​នឹង​ជំនួញ​​ឈើ​ខុស​ច្បាប់​​ទាំងនេះ​ទេ ​ដោយ​ឃើញ​មាន​តែ​ទូក​​​​តូច​ធំ​​​ដែល​ផ្ទុក និង​​ព្យាង​សណ្ដូន​​ឈើ​អារ​​លេខ​​២​​​ និងបង្កប់​​ឈើ​ប្រណីត​​​ចំនួន​​​៦​គ្រឿង​​​ត្រូវ​​​​​ឃាត់ចាប់​​​​បាន​នៅ​កន្លែង​​ផ្សេងៗ​​គ្នា​​ក្នុង​យប់​តែ​មួយ​ ។ ​​ប្រភព​ព័ត៌មាន​បញ្ជាក់​ទៀត​ថា​​​ យ៉ាង​​ហោច​ណាស់​​មាន​ទូក​ធំ​​មួយ​គ្រឿង​​ទៀត​ដែល​​មា​នផ្ទុក​ព្យាង​ និង​សណ្ដូន​​ឈើ​អារជា​​​​ច្រើន​​ម៉ែត្រ​​គូប​ បាន​រត់​រួច​ពី​ការ​​តាមប្រមាញ់​​របស់​​​សមត្ថកិច្ច​​នា​យប់​នោះ​​ផង​ដែរ ។​​

មន្ត្រី​​​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើក្រចេះ ​​​លោក​នួន អុល​​ បាន​​​​ឱ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃទី​​២៥ មិថុនា​​ ​​​ថា ​ការ​​ចុះ​ចាប់​​​ទូក​ដឹក​​សណ្ដូន​​ទាំង​នេះ​​​គឺ​​ធ្វើ​ឡើង​បន្ទាប់​​​ពី​​មាន​សេចក្ដី​​​រាយ​ការណ៍​​​ដោយ​មាន​ការ​សហ​កា​រ​គ្នា​​​ពី​កម្លាំង​សមត្ថកិច្ច​​​ចម្រុះ​​ក្នុង​ខេត្ត​ ។ ​​ មន្ត្រីជំនាញ​​​មិន​ទាន់​​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​​​ពី​​​​​ចំនួន​​​​ឈើ​ដែល​​បាន​ចង​ព្យាង​ និង​សណ្ដូន​​​​នៅ​ជាប់​​​ទូក​ទាំ​ង​​​៦​គ្រឿង​​នេះ​ថា មាន​ចំនួន​ប៉ុន្មាន​​​នៅ​ឡើយ​ទេ តែ​​បើ​តាម​ការ​សន្និដ្ឋាន​ គឺ​​​ឈើ​អារ​​​ប្រភេ​ទ​លេខ​​២​​ដែល​ផ្ទុក​​​ និង​ព្យាង​សណ្ដូន​​​ជាប់​នឹង​ទូក​​​តូច​ធំ​ទាំង​​​៦​គ្រឿង​​នេះ​​​មាន​ចំនួន​​​រាប់​រយ​​កំណាត់​ប្រហាក់​ប្រហែល​​​ជិត​​១​រយ​ម៉ែត្រ​​​គូប ។

​​លោក​ នួន ​អុល ​​បញ្ជាក់​ថា ​ក្រោយ​ពី​​មាន​​ការ​ចាប់​ឃាត់​​​​ទូក​​​​​​ទាំង​​៦គ្រឿង​​​នេះ​​​ហើយ​​កម្លាំ​ង​​ជំនាញ​​​​ក៏​នាំ​​​យក​​មក​​​​កាន់​​​​សង្កាត់​រដ្ឋ​បាល​ព្រៃ​​ឈើ​បុសលាវ ​ស្រុកចិត្រ​បុរី​ ​ដើម្បី​​​​ស្ទូចយក​​​​ទៅ​រក្សា​​​​ទុក​​បន្ត​នៅស្ថានី​យ​​បណ្ដុះ​កូន​ឈើ​​ខ្សារ​ សម្រាប់​ចាត់​​វិធាន​ការ​​​តាម​នី​តិវិធី​​របស់​រដ្ឋ​បាល​​ព្រៃ​ឈើ​​ ៕