ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ប្អូនប្រុស​សរសៃប្រសាទ​​វាយ​​បង​នឹង​ត្បួ​ងចប​របួសធ្ងន់​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​យុវជនសរសៃ​ប្រសាទ​​ម្នាក់ ​បាន​ត្រូវ​​ប៉ូលិស​ការិយា​ល័យ​​​ព្រហ្មទណ្ឌ​​​កម្រិ​ត​​ធ្ងន់​​​នៃ​ស្នង​ការ​ដ្ឋាន​​​​ខេត្ត​​​​​ចាប់​ខ្លួន​ បន្ទាប់​​ពី​​​បា​ន​​​​វាយ​បង​​បង្កើត​របស់ខ្លួន​​នឹង​ត្បូង​ចប​​​​បណ្ដា​ល​​ឱ្យ​រង​របួស​​​ជាទម្ងន់​ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើងកាល​ពី​វេលាម៉ោង​​​​៦​និង​​៣០នាទី​ល្ងាច​​ថ្ងៃទី​២២ មិថុនា ​​​នៅ​ក្នុង​ភូមិ​​​ស្រែ​តាជ័យ​ ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹក​ផុស ។

​​មន្ត្រី​ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ដែល​​​បាន​បញ្ជូន​ជន​សង្ស័យ​​​ខាងលើ​​មក​​កាន់​សា​លា​ដំបូង​​នៅ​​ព្រឹក​ថ្ងៃទី​​​២៤ មិថុនា ​​និយាយថា ​​យុវ​ជន សរសៃ​​ប្រសាទ​​​រូប​នេះ​​​​ឈ្មោះ​ស៊យ សុគីម អាយុ​​​២៦ឆ្នាំ ​​​ចំណែក​ឯ​បងប្រុស​​ដែល​រង​របួស​ឈ្មោះ​​​ស៊យ សុគា ​​អាយុ​២៨ឆ្នាំ ។ នៅ​ថ្ងៃ​កើត​ហេតុ ​​បង​ប្រុស​​​​របស់ជន​ដៃ​ដល់​​​បាន​​ស្ដីប្រដៅ​​​​ប្អូន​ប្រុស​​​​ថា​ ​ម៉ែ ឪ ស្លាប់​អស់​ហើយ​ត្រូវ​​ចេះ​គិត​​ខ្លះ​ៗផង ​កុំ​ដើរ​លេង​​​ឥត​​​ប្រយោជន៍​ ។​​ ពេល​នោះ​ប្អូន​ប្រុស​​ជាជន​ដៃ​ដល់​បាន​​តមាត​់​ ហើយក៏​​មាន​ការ​ឈ្លោះ​ប្រកែក​​គ្នា ។

​ប្រភព​ព័ត៌មាន​​ដដែល​បន្ត​ថា ស្រប​ពេល​​​ដែលបង​ប្រុស​​​ភ្លេច​ខ្លួន ​ឈ្មោះ​ស៊យ សុគីម ​​បាន​យក​ត្បូង​ចប​​មក​វាយ​ក្បាល​បង​ប្រុស​​​​មួយ​ត្បូង​ចប​​​​ និង​ចំ​ទ្រូង​មួយ​ត្បូង​ចប​​​​​បណ្ដាល​ឱ្យ​ដួល​សន្លប់​​​​ទៅ​នឹង​​ដី ហើយបើ​​កុំ​តែ​​អ្នក​ជិត​ខាង​​​​ឃើញ​ចូល​ជួយ​​ចាប់​ ម្លេ៉ះ​​​​បង​ប្រុស​ត្រូវ​ស្លាប់​ក្រោម​កណ្ដាប់​ដៃ​ប្អូន​​​​ដែលសរសៃ​ប្រសាទ​​​បាត់​ទៅ​ហើយ ។​​​ សូមបញ្ជាក់ថា​​​​ ជន​​ដៃ​ដល់​​មាន​សំបុត្រ​​​​ពេទ្យ​បញ្ជាក់​ថា​មាន​រោគ​ផ្លូវ​ចិត្ត ៕