ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​​ និងភ្នាក់​ងារ​អចលនទ្រព្យ​កម្ពុជា​ដឹកនាំ​សមាជិក​ចូលរួម​ប្រជុំ​នៅ​សាំងហ្គាពួរ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ចេង ​ខេង ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និងភ្នាក់​ងារ​អចលនទ្រព្យកម្ពុជា បាន​ដឹកនាំ​​សមា​ជិក​ទៅ​ចូល​រួម​​​កិច្ច​ប្រជុំ​ AVA Pre-congress Meeting លើកទី១៨ ជាមួយ​បណ្តា​​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន ដែលប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ប្រទេស​សាំងហ្គាពួរ រយៈ​ពេល​២ថ្ងៃ ដែល​ចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃទី​២៥ មិថុនា ២០១៣ ។

ក្នុង​ដំណើរ​នេះ ក៏​មាន​លោក​នង ពិសិដ្ឋ អនុ​ប្រធាន​​នាយក​ដ្ឋាន​ឧស្សាហកម្ម​ ហិរញ្ញ​វត្ថុនៃ​ក្រសួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ ជាប្រធាន​គណៈ​ប្រតិភូ តំណា​ង​ប្រទេស​កម្ពុជាទៅ​ចូល​រួម​​ក្នុង​កម្ម​វិធី​ប្រជុំ​នេះ​ផង​ដែរ ។

លោក​ចេង ខេង​ បាន​មានប្រសាសន៍​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​​ពោធិ៍​ចិនតុង​ មុន​នឹង​ឡើង​យន្ត​ហោះ​ចេញ​ដំណើរ​​ទៅ​កាន់​​ប្រទេស​សាំង​ហ្គាពួរ​បានឱ្យ​ដឹងថា ​ការ​ដឹកនាំ​សមាជិក​ទៅចូល​រួម​ប្រជុំ​​នេះ ​ដើម្បី​សម្រប​សម្រួល​​ការ​រៀបចំ​​សន្និបាត​​ ហើយ​និង​​មាន​គោល​បំណង​​ ដើម្បី​លើក​កម្ពស់ការ​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ សហ​ប្រតិបត្តិ​ការ​ និង​ការ​យោគយល់​គ្នាកាន់​តែ​ស្អិត​រមួត​រវាង​​អ្នក​វាយតម្លៃ​​អចលនទ្រព្យ​ទាំង​អស់ ក្នុង​តំបន់​​អាស៊ាន​​ដោយ​ផ្សារ​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​​ និងប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ៕