ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​​ព័ន្ធ​កីឡា​​​​ទូក​​កានូ​​អាស៊ី​​ផ្តល់​​ទូក​​កានូ​​ ច្រវា ​ដ​ល់​​សហ​ព័ន្ធ​​ទូក​​កានូ​​​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​​ព្រឹក​ថ្ងៃទី​២៥​ មិថុនា ​​នៅ​​ទីស្នាក់​ការ​គណៈកម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិក​​កម្ពុជា​(NOCC) មាន​រៀបចំ​ពិធី​ប្រគល់​និង​ទទួល​ទូក​កានូ​ ច្រវា ​ពី​សហព័ន្ធ​កីឡា​ទូក​កានូ អាស៊ី ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់​​លោក​ប៊ុន សុខ ​រដ្ឋ​លេខា​ធិការ​ក្រសួង​​​អប់រំយុវ​ជន​ និងកីឡា​ លោក​ Shoken Narita សមាជិក​ប្រតិ​​បត្តិ​សហ​ព័ន្ធ​ទូក​កានូ​អន្តរជាតិ​ និងជា​ប្រធាន​សហ​ព័ន្ធ​ទូក​កានូ​អាស៊ី ព្រម​ទាំង​គណៈ​ប្រតិ​​ភូ​កីឡា​ជាតិ និង​អន្តរជាតិ​ជាច្រើន​​នាក់ ​។

​លោក​ប៊ុន ​សុខ រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​ យុវ​ជន ​និង​កីឡា​បាន​មានប្រសាសន៍​សម្តែង​​នូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការផ្តល់​ជំនួយ​​ឧបត្ថម្ភ​ពី​សំណាក់​សហ​ព័ន្ធ​ទូក​កានូ​អាស៊ី​ជូន​​ចំពោះ​​សហ​ព័ន្ធ​ទូក​កានូ​កម្ពុជា ​​និង​បាន​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​វិភាគ​ទាន​ដ៏​ថ្លៃ​ថ្លា​របស់​សហ​ព័ន្ធ​​ទូក​កានូ​អាស៊ី​ដើម្បី​អភិវឌ្ឍន៍​​វិស័យ​កីឡា​ទូក​កានូ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​។ ​លោក​មាន​​ប្រសាសន៍​​បន្ត​ដោយ​ចាត់​ទុក​ថា ​រង្វាន់​នេះ​គឺជារង្វាន់​ជូន​សម្រាប់​សហ​ស្សវត្សថ្មី ​ហើយ​ទូក​ទាំង​នេះ​​ជា​មធ្យោ​បាយ​ដ៏​​មាន​​សារៈ​ប្រយោជន៍​សម្រាប់​​ផ្តល់​លទ្ធ​ភាពដល់​សហ​ព័ន្ធ​កីឡា​ទូក​កា​នូ​កម្ពុជា ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​សកម្មភាព​ឱ្យ​កាន់តែ​មាន​​ប្រសិទ្ធ​ភាព​ថែ​​មទៀត ។

សូម​បញ្ជាក់​ថា ទ​ន្ទឹម​នឹងការ​ផ្តល់​ជូន​នូវ​ទូក​កានូ​​ ច្រវា មក​ដល់​ប្រទេស​កម្ពុជា​នេះ គឺស្រប​ពេល​ដែល​​កម្ពុជា​ត្រៀម​រៀប​ចំ​​ព្រឹត្តិ​ការណ៍​ប្រណាំង​ទូក​កានូ និងកា​យ៉ាក់​ ជ្រើស​រើសជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៣ ​នៅតាម​បណ្តោយ​ដង​ទន្លេ​ក្នុងក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល​​នា​ចុងឆ្នាំ​២០១៣​នេះ ។ ​នេះ​គឺ​ជា​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មួយ​ដ៏​ល្អ​រវាង​​កម្ពុជា និងប្រទេស​ជប៉ុន ដែល​តែង​តែមាន​ទំនាក់​ទំន​ង​ល្អ​ស្ទើរ​គ្រប់​វិស័យ​​ជាក់​ស្តែង​ដូច​ជា​វិស័យ​កីឡា​ជា​ដើម ៕