ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​២​នឹង​ធ្វើ​ជា​អធិបតី​ប្រគល់​ពាន​កិត្តិ​យស​កម្ម​វិធី​អាណាចក្រ​តារា​ឆ្នាំ​២០១៣​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អ្វី​ដែល​ជា​ចំណុច​លេច​ធ្លោ​មួយ​សម្រាប់​កម្ម​វិធី​អាណា​ចក្រ​តារា​ឆ្នាំ​២០១៣​នេះ​ គឺ​ការ​ផ្តល់​ពាន​កិត្តិ​យស​ដល់​សិល្បករ សិល្បការិនី​ដែល​មាន​ស្នា​ដៃ​កន្លង​មក​ក្រោម​ការ​ប្រឹក្សា​សម្រេច​ជ្រើស​រើស​ និង​ប្រគល់​ដោយ​ក្រសួង​ចំនួន​២​ ។

កញ្ញា​សួន ពលិកា ប្រធាន​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​មិត្ត​អ្នក​អាន​ប្រចាំ​គេហ​ទំព័រ​ Sabay បាន​និយាយ​ថា កម្ម​វិធី​អាណា​ចក្រ​​តារា​ឆ្នាំ​ទី​ពីរ​នេះ​មាន​ពាន​ពិសេស​ប្លែក​ជាង​ឆ្នាំ​មុន​នៅ​ត្រង់​ថា កម្ម​វិធី​នៅ​ឆ្នាំ​ទី​២​នេះ អាណា​ចក្រ​តារា​សម្រេច​ផ្តល់​ពាន​កិត្តិ​យស​ចំនួន​១០​ដល់​សិល្បករ​ សិល្បការិនី​ ក្រោម​អធិបតី​ភាព​ចូល​រួម​ផ្តល់​យោ​បល់​ សម្រេច​ជ្រើស​រើស​ និង​ប្រគល់​ដោយ​ក្រសួង​២ គឺ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ក្រសួង​ព័ត៌​មាន​ ។

ប្រធាន​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ពាន​កិត្តិ​យស​ទាំង​១០​មាន​ពាន​ចំនួន​៥​សម្រេច​ជ្រើស​រើស​ដោយ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ និង​៥​ទៀត​សម្រេច​ដោយ​កុ្រម​ការ​ងារ​អាណា​ចក្រ​តារា​ ក្រោម​ការ​ប្រឹក្សា​ពី​ក្រសួង​ព័ត៌​មាន​ ។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ នៅ​ថ្ងៃ​ប្រគល់​ពាន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥​ សីហា​ ខាង​មុខ​នេះ​ ជ័យ​លាភី​ពាន​កិត្តិ​យស​ទាំង​អស់​នឹង​ទទួល​បាន​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​រដ្ឋ​មន្ត្រី ឬ​តំណាង​ក្រសួង​ទាំង​២​ជា​អ្នក​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​។​