ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​លឹម ហ័ន​ កង​ណែម ជួប​សំណេះ​សំណាល​សមាជិកគណបក្ស​ប្រជាជន​ឃុំព្រះ​ធាតុ ស្រុកអូ​រាំងឪ​

11 ឆ្នាំ មុន

ខេត្តកំពង់ចាម​៖ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរាំង​ឪ កាលពី​វេលាម៉ោង​១២និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃទី​​២៥ មិថុនា​ ២០១៣ មាន​រៀបចំ​ពិធី​សំណេះ​សំណាល​ជាមួយ សមាជិក សមាជិកា​ ជាង​៧០០នាក់ ក្រោមការ​អញ្ជើញ​ចូល​រួម​ពីលោក​ជំទាវលឹម ហ័ន កង​ ណែម អាជ្ញា​ធរ​ដែនដី និង​សមាជិក សមាជិកា​ជាច្រើន​កុះករ ។

លោកជំទាវ​លឹម ហ័ន​ កង​ណែម បាន​មាន​ប្រសាសន៍​​ផ្តាំ​ផ្ញើ​ការ​សួរ​​សុ​ខទុក្ខ​ពី​សំណាក់​សម្តេច​ទាំង​បី​ ដែល​ជានិច្ច​កាល​ស​ម្តេ​ច​តែង​តែ​គិត​គូរ​ពី​សុខទុក្ខរបស់​​បង​ប្អូន​ប្រជាពល​រដ្ឋ ហើយ​លោក​ជំទាវ​ក៏បានអំពាវនាវ​​ដល់​បងប្អូន​ប្រជាពល​រដ្ឋសូម​​ទៅ​បោះ​ឆ្នោត​ឱ្យបាន​គ្រប់ៗគ្នា ថ្ងៃទី​២៨ កក្តដា ខាង​មុខនេះ ជូន​គណបក្សប្រជាជន​កម្ពុជា ដើម្បី​គាំ​ទ្រ​សម្តេច​ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី​អាណត្តិទី​៥ និង​អាណត្តិ​ក្រោយ​ៗទៀត ។​

ក្នុង​ឱកាសនោះ​ផងដែរ​លោក​ជំ​ទាវ​ក៏បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​សមាជិក សមាជិកា​ ក្នុងម្នាក់​ទទួលបានក្រមា ១ ថវិកា៥ពាន់​រៀល អាវ១ និង​មួក​១ដែល​មាន​និមិត្តសញ្ញាគណបក្ស​ប្រជាជនកម្ពុជា ។