ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​បង្ក្រាបទូក៦​គ្រឿង​​ផ្ទុក​​ឈើ​ប្រណីត​​នៅ​កណ្តាល​ទន្លេ​មេគង្គ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ឈើ​អារ​លេខ​២​ប្រភេទ​ឈើ​គ្រឿង​មាន​ចំនួន​រាប់​រយ​កំណាត់​ និង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​កំណាត់​ដែល​ព្យាង​សណ្តូន​​តាម​ទូក​តូច​ធំ​​ចំនួន​៦​គ្រឿង​ដែល​ធ្វើ​ចរា​ចរណ៍​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ក្រោម​រូប​ភាព​ច្បាប់​អនុញ្ញាត​ឱ្យ​ធ្វើ​ផ្ទះ​ ត្រូវ​កម្លាំង​សមត្ថ​កិច្ចចម្រុះ​​ចុះ​បង្ក្រាប​ និង​ចាប់​ឃាត់​​​បាន​នៅកណ្តាល​ទន្លេ​មេគង្គ​ ​កន្លែង​ផ្សេង​គ្នា​កាល​ពី​យប់​ ថ្ងៃ​ទី​២៤ មិថុនា ២០១៣ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ឈើ​អារ​លេខ​២​ប្រភេទ​ឈើ​គ្រឿង​មាន​ចំនួន​រាប់​រយ​កំណាត់​ និង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​កំណាត់​ដែល​ព្យាង​សណ្តូន​​តាម​ទូក​តូច​ធំ​​ចំនួន​៦​គ្រឿង​ដែល​ធ្វើ​ចរា​ចរណ៍​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ក្រោម​រូប​ភាព​ច្បាប់​អនុញ្ញាត​ឱ្យ​ធ្វើ​ផ្ទះ​ ត្រូវ​កម្លាំង​សមត្ថ​កិច្ចចម្រុះ​​ចុះ​បង្ក្រាប​ និង​ចាប់​ឃាត់​​​បាន​នៅកណ្តាល​ទន្លេ​មេគង្គ​ ​កន្លែង​ផ្សេង​គ្នា​កាល​ពី​យប់​ ថ្ងៃ​ទី​២៤ មិថុនា ២០១៣ ។​ ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​នេះ​​សមត្ថ​កិច្ច​ចម្រុះ​មិន​បាន​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​ជំនួញ​ឈើ​ខុស​ច្បាប់​​ទាំង​នេះ​ទេ។

ទូក​​ឈើ​តូច​-ធំ​ទាំង​៦​គ្រឿង​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា បាន​លួច​ផ្ទុក និង​ព្យាង​សណ្តូន​ឈើ​អារ​លេខ​២​ចំនួន​រាប់​រយ​កំណាត់​ និង​លួច​បង្កប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​កំណាត់​ចេញ​ពី​ស្រុក​សំបូរខេត្ត​ក្រចេះ​ជាប់​ព្រំ​ប្រទល់​ខេត្ត​ស្ទឹង​ត្រែង​ និង​បន្ត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់​ចាម​។​ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​នេះ​គេ​ឃើញ​មាន​ស្ត្រីម្នាក់​ឈ្មោះ​ឃឿន មាន​ទី​លំនៅ​ខេត្ត​កំពង់​ចាម​ជាអ្នក​ចេញ​មុខ​រត់​ការ​ទូកដឹក​​ឈើ​ទាំង​នេះ​ ដោយ​អះ​អាង​ថា មាន​ច្បាប់​អនុ​ញ្ញាត​សម្រាប់​ឱ្យ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ​។ ទោះ​បី​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ព័ត៌​មាន​​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​អារ​លេខ​២​ចំនួន​រាប់​រយ​កំណាត់​​ រាប់​សិប​ម៉ែត្រ​គូប​របស់​ស្ត្រី​ម្នាក់​នេះ​បាន​ធ្វើ​ឡើង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​។

មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​មាន​ការ​ចាប់​ឃាត់រួច​ ទូក​ឈើ​ទាំង​៦​គ្រឿង​នេះ​ត្រូវ​កម្លាំង​ជំនាញ​​នាំ​យក​ទៅ​កាន់​​​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើ​បុស​លាវ​ ក្នុង​ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ​ដើម្បី​លើក​ស្ទូច​នាំ​ទៅ​រក្សា​ទុក​បន្ត​នៅ​ស្ថានីយ​បណ្តុះ​កូន​ឈើ​ខ្សារ​ដើម្បី​ចាត់​វិធាន​ការ​តាម​នីតិ​វិធី​របស់​រដ្ឋ​បាល​ព្រៃ​ឈើ។