ខេត្តកំពង់ស្ពឺ៖ មេបនល្បែងដ៏ធំដែលគេស្គាល់ឈ្មោះមេF11 ព្រមទាំងដៃគូរសហការឈ្មោះលោកស្រី កំពុងតែកាក់កបនិងមុខរបរ បើកបនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់នៅក្នុងចំការស្វាយមួយកន្លែង ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ហាក់មើលរំលងមិនហ៊ានបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ សង្ស័យខ្លាចអំណាចឈ្មោះមេF11 និងលោកស្រី ហើយមើលទៅទើបមិនហ៊ានបង្ក្រាបនោះ។
យោងតាមសេចក្តីរាយការណ៍ថា ម្ចាស់សង្វៀនបញ្ជល់មាន់ អាប៉ោង និងបៀរ ឈ្មោះ មេF11 ព្រមទាំងដៃគូរសហការរកស៊ីបើកបនល្បែងឈ្មោះលោកស្រី នេះបើកលេងជិតពីរខែកន្លងទៅហើយ បើទោះបីប្រមុខថ្នាក់ដឹកនាំប្រទេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងយ៉ាងណាក៏ដោយ។ ប៉ុន្តែបនល្បែងស៊ីសងអាប៉ោង បៀរ និង បញ្ជល់មាន់ របស់លោក មេF11 ព្រមទាំងដៃគូរសហការ លោកស្រី កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ហាក់បីដូចជាមិនខ្លាចញញើតអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើយ។ មួយវិញទៀតអស់លោកសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ ហាក់មិនមានចំណាត់ការបង្ក្រាបទីតាំងបនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់ ដែលភ្នាល់ដាក់លុយរាប់រយ ពាន់ដុល្លារ រាប់ម៉ឺនដុល្លារ។
តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ទីតាំងមេបនល្បែងស៊ីសងអាប៉ោ បៀរ និងបញ្ជល់មាន់ របស់លោក មេF11 ព្រមទាំងដៃគូរសហការឈ្មោះ ថៅកែស្រី កំពុងបើកលេង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ មានច្រើនគូរណាស់(គូរពិសេស) ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ ម៉ឺនដុល្លារ។
ប្រភពព័ត៌មានបានបន្តទៀតថា÷ ទីតាំងបនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់របស់លោក មេF11 និងដៃគូរសហការរកស៊ីឈ្មោះ លោកស្រី ស្ថិតនៅក្រោយស្ថានីយ៍ប្រេង តេលា ក្នុងចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់របស់លោក មេF11 ព្រមទាំងដៃគូរសហការរកស៊ីលោកស្រីនេះ កំពុងតែដំណើរការលេងយ៉ាងរលូនមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺឡើយ។ សង្ស័យចែកគ្នារស់ទេដឹង ឬជាឆ្នាំងបាយរដ្ឋអំណាចមូលដ្ឋាន?
តាមធម្មតាប្រសិនបើមិនបានរត់ការត្រូវទេ រដ្ឋអំណាចថ្នាក់ស្រុកប្រាកដជាកម្ទេចចោលគ្មានឱ្យងើបរួចទេ ។ សង្ស័យរត់ការត្រូវគ្នាអស់ទេដឹង?…ហេ!…ហេ! ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ