ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ឈប់​ភ្លើងស្តុប​រថយន្ត​១​គ្រឿង បោះ​យ៉ាង​លឿន​បុក​គេ​ពីក្រោយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​កំពុង​ឈប់​ចាំ​ភ្លើងស្តុប ត្រូវ​បាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​រុលទៅមុខ ហើយ​បុក​របង​មន្ទីរ​សាធារណៈការ អស់​២​ផ្ទាំង តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​កំពុង​ឈប់​ចាំ​ភ្លើងស្តុប ត្រូវ​បាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បោះពួយ​យ៉ាង​លឿន​ទៅ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​រុលទៅមុខ ហើយ​បុក​របង​មន្ទីរ​សាធារណៈការ អស់​២​ផ្ទាំង តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ​៤៦-៤៧ ត្រង់​ចំណុច​ភ្លើងស្តុប ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2194 មិន​ស្គាល់ឈ្មោះ និង​អាសយដ្ឋាន អ្នកបើកបរ បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​។ប្រភព​បន្ត​ថា មុន​ពេ​លើ​កើតហេតុ​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ស្រាប់តែ​រថយន្ត​បង្ក​ដែល​បើក​យ៉ាង​លឿន​បាន​មក​បុក​រថយន្ត​ដែល​ឈប់​ចាំ​ភ្លើងពណ៌​ខៀវ​ពីក្រោយ​រថយន្ដ​ចំនួន​០៣​គ្រឿង​។

ទី​១.​រថយន្ដ​ម៉ាក PAJERO ពណ៌​ទឹកប្រាក់​-​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 2E-6184 បើកបរ​ដោយ​ឈ្មោះ ឆែម ពួយ​ហុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​តា​មាឃ ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ទី​២.​រថយន្ដ​ម៉ាក HIGH LANDER ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-2551 បើកបរ​ដោយ​ឈ្មោះ ធី សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ទី​៣.​រថយន្ដ​ម៉ាក TRITON ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5042 អ្នកបើកបរ​ឈ្មោះ PHATNUAN PUTIHIPONG ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​(​ជនជាតិ​ថៃ​) ស្នាក់​នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្រួល ខេត្តកណ្ដាល ដែល​រថយន្ដ​ទាំង​បី​កំពុង​តែ​ឈប់​រង់ចាំ​ភ្លើងស្តុប​។

ហេតុការណ៍​នេះ​រថយន្ដ​ម៉ាក PAJERO បាន​ជ្រុល​ទៅ​បុក​របង​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត បណ្ដាល​ឲ្យ​ខូចខាត​បាក់​របង​០២​ផ្ទាំង តែ​សំ​ណា​ល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។ គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​ខូចខាត​រថយន្ដ​៤​គ្រឿង ធ្ងន់​១​គ្រឿង​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ កំណត់ហេតុ​វាស់វែង​នាំ​យក​វត្ថុ​តាង​ទាំង​៤​គ្រឿង​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ