ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៦ ធ្នូ នៅ​ត្រង់​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន…

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៦ ធ្នូ នៅ​ត្រង់​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន ១.​ឈ្មោះ អ៊ិ​ត ចិន្តា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ២.​ឈ្មោះ អង ប៊ុ​ន​ថន ហៅ​កែប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង​៣.​ឈ្មោះ ពៅ រ៉​ហ៊ី​ម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ​។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជន​ទាំង​៣​នាក់​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ក្របួច​បាន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស គ្រឿងញៀន​ជាក់ស្ដែង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា​ប្រភេទ ICE (​ទឹកកក​) ចំនួន​០៤​កញ្ចប់ ស្មើនឹង​ទម្ងន់​១,៦៨​ក្រាម​, ទូរស័ព្ទ​ដៃ​០៣​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ទាំង​៣​នាក់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ