ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀ.ន ចំនួន​១១​នាក់​នៅ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​រក្សារ​ទុក និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​១១​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​រក្សារ​ទុក និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​១១​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន ម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់ (​ធំ​១​កញ្ចប់​) និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​៦ ធ្នូ​២០១៨​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ បើ​តាម​លោក​វរៈសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ ធ្នូ​២០១៨ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុងផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត​។

គ្រាន់តែ​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​យើង បាន​ចុះ​ទៅ​ភ្លាម​ដោយ​សហ​ការណ៍​ជាមួយ​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ និង​កម្លាំង​នគ​បាល​ក្រុង​បា​វិត​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​។ ហើយ​ឆែកឆេ​លើ​ខ្លួន​រក​ឃើញ​គ្រឿងញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទូរ​សព្ទ័​ដៃ​២​គ្រឿង ធ្វើតេស្ត​ទឹកនោម លទ្ធផល​វិជ្ជមាន​(+)​។ ជនសង្ស័យ​ទី​១-​ឈ្មោះ ឡៅ តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជួសជុល​ទូរ​សព្ទ័​ដៃ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​សរ ឃុំ​ភ្នំ​បាត់ ស្រុក​ពញាឮ ខេត្តកណ្តាល ស្នាក់​នៅ​បណ្តោះអាសន្ន​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ​។ ២-​ឈ្មោះ បូ ពេជ្រ ភេទ​ប្រុស អាយុ​១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្រុក​កំណើត​ភូមិ​តា​ម៉ា​ឃុ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ជ្រៃ​ធំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បា​វិត​។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជន​ស​ង្ស័​បាន​ប្រាប់​ថា ខ្លួន​ទិញ​ពី​ឈ្មោះ ប៉ោ បូ​នី ហៅ​តូ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ម្នាស់ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍​។ រហូត​ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​បាន​ចុះ​សហកា​ជាមួយ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត និង​ស្រុក​កំពង់​រោទ៍​សម្របសម្រួល​ពី​លោក គង់​ច​ន្ទ័ ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ប៉ោ បូ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងកាត់ដេរ សម្លៀក​បំពាក់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ម្នាស់ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ឆែកឆេរ​ដកហូត​បាន​គ្រឿងញៀន ម្សៅ​ក្រាម​ពណ៌​ស ១​កញ្ចប់​ធំ ទូរ​សព្ទ័​ដៃ​២​គ្រឿង ប្រាក់​២​សែន​រៀល ប្រាក់​ដុល្លារ​៥០​ដុល្លារ ដាវ​សា​ម៉ូ​រ៉ៃ​៣​ដើម ម៉ូតូ​១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។ ហើយ ប៉ោ បូ​នី បាន​សារភាព​ថា រូបគេ​បាន​ធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ​គ្រឿងញៀន​រយៈពេល​៥​ឆ្នាំ​មក​ហើយ ដោយ​លក់​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​រោងចក្រ​ក្រុង​បា​វិត ក្នុង​មួយ​កញ្ចប់​តូច​១០​ដុល្លារ ទៅ​១៥​ដុល្លារ​។

សរុប​៣​កញ្ចប់​(​ធំ​១​កញ្ចប់​)​ទម្ងន់​៨,៣៥​ក្រាម​ទាំង​សម្បក ទូរ​សព្ទ័​៤​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​R15 ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-0159 និង​ដាវ​សា​ម៉ូ​រ៉ៃ​៣​ដើម សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ ប្រភព​ដដែល​បន្ត​ទៀត​ថា មក​ដល់​ថ្ងៃ​ទី​៥ ធ្នូ ២០១៨ សមត្ថកិច្ច​យើង​ចុះ​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​០៨​នាក់​ផ្សេង​ទៀត រួម​ទាំង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន និង​ម៉ូតូ​ចំនួន​២​គ្រឿង ទូរ​សព្ទ័​ដៃ​៣​គ្រឿង​។ ក្រោយ​ពី​សាក​សូរ​ចម្លើយ និង​ធ្វើតេស្ត​ទឹកនោម លទ្ធផល​វិជ្ជមាន​(+) រហូត​មក​ដល់​ថ្ងៃ​ទី​៦ ធ្នូ​២០១៨​នេះ បាន​ក៏​សាង​សំណុំរឿង​ព្រមទាំង​វត្ថុ​តាង បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


https://www.youtube.com/watch?v=5a8o0PnNspM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ