ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់បានសន្លប់ស្តូកស្ទឹង ហើយត្រូវបានគេបញ្ជូនទៅគ្លីនិករក្សាសុខទេវិន្ទ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ មិថុនា ២០១៣ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
នារីរងគ្រោះខាងលើពុំត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែបើតាមមើលសម្លៀកបំពាក់របស់នាងគេសង្ស័យថា ជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូមួយដែលទើបតែបើកថ្មីយីហោ «ឌ្រីមវ៉ើល» នៅក្រុងប៉ោយប៉ែត ។ ទោះបីជាបែបណា នារីរងគ្រោះមិនអាចសួរនាំបានទេ ព្រោះកំពុងសន្លប់ស្តូកស្តឹងនៅឡើយ ។
ចំណែកឯអ្នកបើកបររថយន្តដឹកភ្ញៀវរបស់ក្រុមហ៊ុនកាស៊ីណូនោះបាននិយាយថា នាងរងគ្រោះកើតរោគខ្សោយ គឺបានដួលសន្លប់នៅកន្លែងធ្វើការ ចំណែកបុគ្គលិកផ្សេងដែលកំពុងស្ថិតនៅក្នុងគ្លីនិកនោះ ហាក់ដូចជាព្យាយាមគេចមិនចង់និយាយពីករណីនេះ ធ្វើឱ្យគេគ្រប់គ្នាសង្ស័យទៅនឹងរឿងអ្វីមួយ អាចជាអាថ៌កំបាំង ៕
ចែករំលែកព័តមាននេះ