លោក ចូសេ ម៉ារៀ ប្រធានក្លិប Sevilla បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករខ្សែប្រយុទ្ធអាល់វ៉ារូ ណេគ្រីដូ បានបង្ហាញពីបំណងចាកចេញពីក្លិប Sevilla ដើម្បីទៅលេងឲ្យក្លិបបាល់ទាត់ណាដែលមានឱកាសប្រកួតក្របខណ្ឌយូហ្វាឆេមពានលីក ។ លោកចូសេ ម៉ារៀ បាននិយាយឲ្យដឹងទៀតថា កីឡាកររូបនេះចង់អភិវឌ្ឍបំនិនប្រសប់របស់ខ្លួនឲ្យបានប្រសើរជាងនេះនិយាយរួមគាត់ចង់មានឱកាសចូលរួមប្រកួតក្នុងក្របខណ្ឌឆេមពានលីកដើម្បីបានដកស្រង់បទពិសោធន៍ពីបណ្តាក្លិបបាល់ទាត់ខ្លាំងៗក្នុងតំបន់អឺរុ៉ប ។
កីឡាករវ័យ27ឆ្នាំរូបនេះបាននិយាយថា ក្លិបដែលខ្ញុំចាប់អារម្មណ៍បំផុតក្នុងក្របខណ្ឌអេស្ប៉ាញព្រីមេរ៉ាល្លីហ្គាគឺក្លិបបាល់ទាត់ Atletico តែមួយគត់ ហើយក្រៅពីនេះខ្ញុំចាប់អារម្មណ៍ទៅលើក្លិបបាល់ទាត់ផ្សេងៗទៀតក្រៅពីប្រទេសអេស្ប៉ាញ ។ កីឡាករខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករដែលរកបានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបំផុតក្នុងក្លិប Sevilla គឺមានចំនួន25គ្រាប់ក៏ប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងណាស់ដែលក្លិប Sevilla ធ្លាក់មកដល់ចំណាត់ថ្នាក់លេខ 9 ក្នុងតារាងបាត់បង់កៅអីលេងឆេមពានលីក និងយូហ្វាខាប់ធ្វើឱ្យកីឡាកររូបនេះមិនសប្បាយចិត្ត ។ ជាមួយនឹងការខកចិត្តមិនបានលេងឆេមពានលីកកីឡាករអភ័ព្វរូបនេះ មានការអាក់អនចិត្តមួយអន្លើទៀត បន្ទាប់ពីរូបលោកមិនត្រូវបានគ្រូបង្វឹកជ្រើសរើសឲ្យចូលរួមប្រកួតConfederations Cup នៅប្រេស៊ីល ៕
ចែករំលែកព័តមាននេះ