ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហា​ក្សត្រ​​កាតា​សម្រេច​​​ព្រះ​ទ័យ​ដាក់​រាជ្យ​​ឱ្យ​បុត្រា​​ព្រះ​អង្គ​ហើយ​​

11 ឆ្នាំ មុន

ទូរ​ទស្សន៍​កាតា​អាល់​ហ្សា​ហ្ស៊ី​​រា៉ា​​រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​ថា ព្រះ​មហា​ក្សត្រ​​កាតា​ស៊ិក​​ហា​ម៉ាដ​​ប៊ីន​​ខាលី​​ហ្វា​អាល់​​ ថានី ​​ទ្រង់​​ផ្តល់​ព័ត៌​មាន​​ដល់​បណ្តា​​សមាជិក​​រាជ​វង្ស​​ និង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​​នយោ​បាយ​សំខាន់​​ៗ​របស់​​ប្រទេស​​ពី​ការ​សម្រេច​​​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​​ដាក់​រាជ្យ​ឱ្យ​បុត្រា​​ព្រះ​អង្គ​​​ម្ចាស់​​រាជ​ទាយាទ​​ស៊ិក​ តា​មីម ឡើង​គ្រង​រាជ្យ​​បន្ត​​ពី​ព្រះ​អង្គ​ ។

យោង​តាម​​ទីភ្នាក់ងារ​ព័ត៌​មាន​​កាតា​ QNA ថា ព្រះ​​មហា​ក្សត្រ​​ប្រកាស​ពី​​ការ​​​ដាក់​រាជ្យ​​ប្រាប់​ដល់​ប្រជា​​ជាតិ​​នា​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា វេលា​ម៉ោង​៨​ ម៉ោង​​ក្នុង​ស្រុក ។ បន្ទាប់​​ពី​​នេះ​ទូរ​ទស្សន៍​​អាល់​​ហ្សា​​ហ្ស៊ី​រ៉ា​ប្រកាស​ថា ​ពល​រដ្ឋ​​កាតា​​ត្រូវ​បាន​ស្នើ​ឱ្យ​មក​​កាន់​​ទី​ធ្លា​ព្រះ​បរម​រាជ​វាំង​​នា​ថ្ងៃ​ទី​២៥​និង​ទី​២៦​​ មិថុនា ​ដើម្បី​​សម្តែង​​ការ​អប​អរ​សាទរ​ចំពោះ​​ព្រះ​មហា​ក្សត្រ​​ថ្មី ។ការ​​ដាក់​រាជ្យ​​របស់​ព្រះ​​មហា​ក្សត្រ​​កាតា​​ឱ្យ​ព្រះ​អង្គ​​ម្ចាស់​រាជ​​ទាយាទ​​ស៊ិក​តាមីម ​ប៊ីន ហា​ម៉ាដ​ អាល់​ថានី ​ឡើង​គ្រង​រាជ្យ​​បន្ត​​ ត្រូវ​បាន​​​លេច​ឮ​​ចាប់​តាំងពី​ច្រើន​​ខែ​មក​​ហើយ ។

ព្រះ​មហា​ក្សត្រ​​កាតា​ដែល​ឡើង​​គ្រង​រាជ្យ​​កាល​ពី​ឆ្នាំ​១៩៩៥​​ ក្រោយ​ការ​ធ្វើ​រដ្ឋ​​​ប្រហារ​​ប្រឆាំង​​ព្រះ​បិតា​​ព្រះ​អង្គ​​នោះ​បាន​ប្រញាប់​ប្រញាល់​​ធ្វើ​ការ​ផ្ទេរ​រាជ្យ​​សម្បត្តិ​ដោយ​​តាម​​ពួក​អ្នក​ការ​ទូត​អារ៉ាប់​ និង​លោក​​ខាង​លិច​​យល់​ថា ​ព្រោះ​​ព្រះ​អង្គ​​ចង់​ឱ្យ​មាន​​ការ​ផ្ទេរ​​អំណាច​​ដោយ​​ស្ងប់​ក្នុង​ប្រទេស​​ដែល​​មាន​​ប្រជាជន​​១,៧​លាន​នាក់​នោះ ។

ត្រូវ​តែង​តាំង​​ជា​រាជ​ទា​យាទ​កាល​ពី​ឆ្នាំ​​២០០៣​ ព្រះ​អង្គ​ម្ចាស់​​ស៊ិក​ តា​មីម ព្រះ​ជន្ម​​៣៣​​ព្រះ​វស្សា​​ ក្រោយ​​ការ​ឡើង​​គ្រង​រាជ្យ​​ពិត​​ជា​ព្រះ​​មហា​ក្សត្រ​​មាន​ព្រះ​​ជន្ម​​វ័យ​ក្មេង​​ជាង​គេ​បំផុត​​ ក្នុង​​តំបន់​ឈូង​សមុទ្រ​​​ ។ ដូច​ព្រះ​​បិតា​ដែរ​​ ព្រះ​អង្គ​​ទទួល​ការ​អប់​រំ​នៅ​ប្រទេស​​អង់គ្លេស​​ ដោយ​គេ​ចាត់​ទុក​​​​ទ្រង់​ថា ​ជា​អ្នក​​អភិរក្ស​​និយម​​ជាង​​ព្រះ​​បិតា​​ផង ៕