ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្រុមជនសង្ស័យលួចចូលក្នុងផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់មួយចំនួន ស្ថិតនៅក្នុងភូមិ
បឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីលោក ផូរ៍ សុផល ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន បានឱ្យដឹងថា ពេលចុះទៅធ្វើកំណត់ហេតុ ក្រោយពីទទួលពាក្យបណ្តឹងពីម្ចាស់ផ្ទះ ឈ្មោះ ប៊ុត លាង ភេទប្រុស អាយុ៥៩ឆ្នាំ ជាកសិករ និងប្រពន្ធ ឈ្មោះ ស៊ឹម ចាន់លី អាយុ៥៨ឆ្នាំ ជាអាជីវករ ។
សមត្ថកិច្ចបានចុះប្រតិបត្តិការត្រួតពិនិត្យភ្លាមៗនៅកន្លែងកើតហេតុ លុះក្រោយពីពិត្យរួចរាល់ សមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមជនសង្ស័យទាំងនោះ ដោយមានគ្នាប្រមាណចាប់ពី២នាក់ឡើងទៅ ព្រោះជនសង្ស័យបន្សល់ទុកនូវដានជើងនៅលើឡៅតឿ ហើយប្រជាពលរដ្ឋនៅក្បែរនោះក៏បានឃើញមនុស្សពីរនាក់អង្គុយចាំនៅលើម៉ូតូផងដែរ ។
ប្រភពបន្តទៀតថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ទូរស័ព្ទដៃចំនួន៣គ្រឿង ប្រាក់ចំនួន១០ម៉ឺនរៀល, ប្រាក់ដុល្លារចំនួន៧០ដុល្លារ, កាបូបស្ពាយ១គ្រឿង, កាបូបដាក់លុយអស់ចំនួន២, អាវចំនួន២, អត្តសញ្ញាណប័ណ្ណ, ប័ណ្ណបើកបរ និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត ។
លោកបញ្ជាក់ថា ក្នុងករណីនេះ ក្រុមជនសង្ស័យអាចជាចោរអំបុកចោរបំបែង ព្រោះម៉ូតូចំនួន៣គ្រឿងនៅក្នុងផ្ទះ ពួកវាមិនបានយកនោះទេ ណាមួយម្ចាស់ផ្ទះជាទម្លាប់គាត់មិន ដែលចាក់សោរផ្ទះនោះឡើយ ទើបបណ្តាលឱ្យក្រុមជនសង្ស័យទាំងនោះដើររុករើពេញក្នុងផ្ទះតែម្តង ។
បើតាមប្រភពពីលោក ប៊ុត លាង ជាម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់និងក្រុមគ្រួសារបានដេកនៅក្នុងផ្ទះលង់លក់ ដោយអត់មានឮសម្លេងអ្វីទាំងអស់ លុះភ្ញាក់ពីដំណេកនៅវេលាម៉ោងជិត៥ព្រឹក ស្រាប់តែរកមើលអាវពាក់មិនឃើញ ក៏ដើររកមើលក៏មានការភ្ញាក់ផ្អើល ដោយឃើញរបស់របរក្នុងផ្ទះរាយប៉ាយខុសប្រក្រតី ។
បន្ទាប់មក គាត់ក៏ដឹងថាមានបាត់បង់ទ្រព្យសម្បត្តិក្នុងផ្ទះ ទើបកំណត់ថា មានក្រុមជនសង្ស័យចូលលួចរបស់ទាំងនោះតែម្តង ។ លោកបន្តថា នេះសំណាងដែរ ដែលកូនរបស់គាត់ បានត្រឡប់មកពីចូលរួមក្នុងពិធីមង្គលការវិញ មិនបានដោះខ្សែដៃ និងខ្សែក.ចេញពីខ្លួន តែបើសិនជាដោះដាក់ក្នុងតុឬទូ ច្បាស់ជាត្រូវក្រុមជនសង្ស័យយកទាំងអស់ជាក់ជាមិនខាន ៕
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ កុម្ភៈ នៅចំណុចភូមិគោកក្ដូច ឃុំគោកក្ដូច ស្រុកថ្មគោល...
សហរដ្ឋអាមេរិក ៖ ក្រុមចម្រុះមួយដែលមានរដ្ឋ១៦របស់សហរដ្ឋអាមេរិក នាំមុខដោយរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨កុម្ភៈបានសន្យាពីការប្រើនីតិវិធីតុលាការ ប្រឆាំងការ...
ប្រទេសវេណេស៊ុយអេឡា ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៨កុម្ភៈបានគំរាមខ្លាំងៗដល់បណ្ដាប្រមុខយោធាវេណេស៊ុយអេឡាដោយថា ពួកគេនឹងរងការ...
រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការរបស់ខ្លួនតបនឹងការផ្សាយករណីរបស់លោក កឹម សុខា នៅលើបណ្តាញសង្គមរបស់...
ប្រទេសឥណ្ឌា ៖ មនុស្ស៩នាក់ទៀតបានត្រូវស្លាប់កាលពីថ្ងៃទី១៨កុម្ភៈ នៅតំបន់កាស្មៀរឥណ្ឌា ក្នុងប្រតិបត្តិការយោធាមួយរបស់កងទ័ពឥណ្ឌា ប្រឆាំងពួកបះបោរជាការតបត...
ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំដឹកស៊ីតែនប្រេងបានបុករះបណ្តាលខូចខាតរថយន្ត៣គ្រឿងតែគ្មានអ្នករងរបួសហើយត្រូវបានដោះស្រាយសំណងបញ្ចប់រឿងដែលកើតឡើងកាលពីថ្ងៃទី...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១៣លើក(...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRAN របស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រលានយន្តហោះ YELAHANKAនៅបឹង...
អ្នកអាចដាស់ទារកកំពុងតែគេងមកបំបៅបានដោយអាស្រ័យលើអាយុ ទម្ងន់ និងសុខភាពរួមរបស់ទារក។ ទារកភាគច្រើនបានស្រកទម្ងន់ក្នុងពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីកំណើត ។...
ខេត្តកំពង់ឆ្នាំង ៖ រថយន្ដបាឡែនដឹកឈើប្រណិតប្រភេទធ្នង់ចំនួន3គ្រឿងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៥០០ មានទីតាំងស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គី...
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិតៃវ៉ានម្នាក់ ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងពិន័យ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានយកថ្នាំពុលមកផឹកសម្លាប់ខ្លួន សង្ស័យតូចចិត្តឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធឲ្យខ្លួនដែលបានស្រលាញ់ ។ហេតុការណ៍ខាងលើនេះបង្កការ...
រឿងរ៉ាវនៃជីវិតយើងនេះមួយថ្ងៃៗជួបបញ្ហាជាច្រើនមានសព្វរស់ជាតិ បញ្ហាខ្លះដោះស្រាយចេញ ឯខ្លះទៀតក៏ដោះមិនចេញគឺជួបប្រទះទាំងសុខ ទាំងទុក្ខលំបាកគ្រប់យ៉ាង តែទោះជា...
ខេត្តកំពង់ធំ ៖ ស្ត្រីចំណាស់ម្នាក់បានចង.កសម្លាប់ខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នៅភូមិអូរសាលា ឃុំកំពង់ស្វាយ...
ខេត្តកំពង់ឆ្នាំង ៖ ផ្លូវជាតិលេខ៥ចាប់ពីចំណុចមុខសាលាក្រុងកំពង់ឆ្នាំង រហូតដល់មុខវិទ្យាល័យព្រះបាទសុរាម្រិត នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានប្រវែង...
រាជធានីភ្នំពេញ ៖ រថយន្តកាមរីគូទហើមមួយគ្រឿងតៃកុងបើកលឿនមិនបានមើលមុខបុកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតទ្រូងផ្លូវអស់ចំនួនមួយកង់ តៃកុងភ័យរត់ចោលរថយន្តបាត់ បង្ក...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាប់ចោទជាមេខ្លោងឆបោករថយន្តគេចំនួន៤២គ្រឿងយកទៅ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណវ័យជាង៥០ឆ្នាំស្រវឹងស្រាជិះម៉ូតូហុងដាឌ្រីមមកស្រែកជេរឡូឡាបោកចាន់បង្គន់ដែលគេទុកចោលនៅចិញ្ចើមផ្លូវផ្អើល...
ខេត្តកំពត ៖ ដណ្ដើមគ្នាកាន់កាប់ដីសហគមន៍អ្នកខ្លះបោះបង្គោល អ្នកខ្លះសង់ផ្ទះ ហើយត្រូវបានអាជ្ញាធរខេត្តកែប ចុះទៅពិនិត្យដីសហគមន៍ម្ដងរួចមកហើយនៅជាប់នឹងឆ្នេរសមុទ្រ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីផឹកស្រាស្រវឹង បុរសម្នាក់បានជេរប្រមាថគំរាមសម្លាប់ម្ដាយបង្កើត ព្រមទាំងយកដំបងជាប់ដែកគោលវាយទៅលើបងប្រុសបង្កើតរបស់ខ្លួន បណ្ដាលឲ្យរង...